Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាជិកភូមិ១ ផលិតផល១

ដោយ Pothe Thun
11/08/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយគណៈកម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប បានរៀបចំប្រជុំពិភាក្សានិងធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិតឬអ្នកលក់និងអ្នកទិញ ក្រោមគម្រោង ការទទួលបានទីផ្សារដ៏មានតម្លៃសម្រាប់សហគ្រាសធុនតូច/មធ្យមនិងអ្នកផលិតនៅប្រទេសកម្ពុជា។

កិច្ចប្រជុំនេះដំណើរការទៅក្រោមកិច្ចដឹកនាំសម្របសម្រួលពី ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ លោក យុន លីនណេ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និងវត្តមានប្រធានសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមាជ័យ, អភិបាលរងបណ្តាខេត្តមួយចំនួន នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងសមាជិក សមាជិកាភូមិ១ ផលិតផល១ ជាច្រើនរូប។

លោក យុន លីនណេ បានឲ្យដឹងថា ខេត្តសៀមរាបមាន ៤២ផលិតផល សម្រាប់ចូលរួមផ្គូផ្គងនាពេលខាងមុខ និងនៅមានផលិតផលមួយចំនួនទៀតដែលត្រៀមចូលជាសមាជិកនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ផងដែរ។ លោកក៏បានណែនាំដល់ផលិតករ អាជីវករ ម្ចាស់សហករណ៍សិប្បកម្ម សហគ្រាសធុនតូច ធុនមធ្យម ដែលជាសមាជិកសមាជិកានៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សូមបន្តពង្រឹងគុណភាព អនាម័យ និងបច្ចេកទេសវិចខ្ចប់ឱ្យត្រូវតាមស្តង់ដារនៃផលិតផលរបស់ខ្លួន ដើម្បីចូលរួមក្នុងវេទិកាផ្គូផ្គងប្រកួតប្រជែងសម្រាប់ឈានចូលទីផ្សារជាតិ និងអន្តរជាតិ ពិសេសដើម្បីឱ្យផលិតផលរបស់ខ្លួនរក្សាបានលំនឹងទីផ្សារ ចៀសវាងបាននូវការប្រើពាក្យថា សូមជួយទិញខ្ញុំផង!។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានបញ្ជាក់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានបង្កើតអស់រយៈពេល ១៦ឆ្នាំហើយ ដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើចលនាភូមិ១ ផលិតផល១ ព្រោះវាអាចជួយធ្វើឱ្យសេដ្ឋកិច្ចមូលដា្ឋនល្អ។ ក្រោយឆ្នាំ២០១៣ និងជាបន្តបន្ទាប់បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗនិងគោលនយោបាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយលើកទី១ឆ្នាំ២០១៩-២០២៣។នៅចុងឆ្នាំ២០២១គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានចប់ដំណាក់កាលទី១ នៃចលនាភូមិ១ ផលិតផល១ និងនៅឆ្នាំ២០២១៖ មានខេត្តចំនួន១០ ចងក្រងបាន១២០ផលិតផល នៅឆ្នាំ២០២២ ទាំង ២៥រាជធានី/ខេត្ត ចងក្រងបាន៦០០ផលិតផល ដោយឡែកខេត្តសៀមរាប មាន៤២ផលិតផល។ ចំពោះយន្តការ និងគោលការណ៍ជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖

គួរឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ចូលរួមក្នុងវេទិកាផ្គូផ្គងរវាងអ្នកលក់និងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs និងនាំចេញនៅនឹងកន្លែង ដែលគ្រោងរៀបចំឡើងពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែសីហាខាងមុខនេះ នៅផ្សារម៉ាក្រូក្រុងសៀមរាបខេត្តសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផលនានាស្វែងរកដៃគូអាជីវកម្ម។ សំដៅបង្កលក្ខណៈងាយស្រួលដល់ផលិតករដែលផលិតបានអាចបញ្ជូនផលិតផលរបស់ខ្លួនលក់ដល់គោលដៅដោយប្រសិទ្ឋិភាពនិងបានច្រើនជាងមុន។លើសពីនេះពួកគេនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនមែបនរដ្ឋាភិបាល និងក្រុមយុជនដែលអាចផ្តល់ការគាំទ្រអាជីវកម្មរបស់ពួកគាត់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភូមិ១ ផលិតផល១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩

សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩

ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួម ពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា

ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួម ពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.