Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួម ពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា

ដោយ Pothe Thun
11/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈ ការលើកកម្ពស់សុខុមាលភាព និងការពារផលប៉ះពាល់ពីផលិតផល ថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរផងដែរ។

ថ្លែងនៅក្នុងពិធីបើកក្ខាសាលាផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” និងគោលការណ៍ណែនាំស្តីពី“ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី”ដែលធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាចូលរួមពង្រឹង ឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈ ការលើកកម្ពស់សុខុមាលភាព និងការពារផលប៉ះពាល់ពីផលិតផល ថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរ។

ឯកឧត្តមបានបន្តថាការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” គឺជាជំហានថ្មីមួយទៀតដែលក្រុង/ស្រុក/ខណ្ឌមានឱកាសកាន់តែច្រើនឡើងថែមទៀត ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះមូលដ្ឋានរបស់ខ្លួននៅក្នុងបេះដូងភ្ញៀវទេសចរជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ផ្ដល់នូវ ផាសុកភាព និងសុខុមាលភាព។ គោលការណ៍ណែនាំ ស្ដីពី “ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នេះ ត្រូវបានអនុវត្តសាកល្បងជាគំរូនិងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅក្រុងកំពត នៃខេត្តកំពតកាលពីដើមឆ្នាំ២០២៣នេះ។ ក្រុងកំពតត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ អង្គការ សុខភាពពិភពលោក (WHO) និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) ព្រមទាំងទទួលបានពាន ទីក្រុងទេសចរណ៍គ្មានផ្សែងបារី បន្ទាប់ពីអនុវត្តបានល្អតាមគោលការណ៍ណែនាំនេះ និងឆ្លងកាត់ ការចុះត្រួតពិនិត្យនិងវាយតម្លៃផ្ទាល់ពីក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដោយអនុលោមទៅតាមសូចនាករដែលមានចែងនៅក្នុងគោលការណ៍ណែនាំស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានថ្លែងថា ថ្នាំជក់ជាឃាតករលាក់មុខ ដែលផ្តល់ផលវិបាកយ៉ាងច្រើនចំពោះសុខភាពទាំងអ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេ។ អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័ដោយសារសារធាតុនីកូទីនដែលមាននៅក្នុងថ្នាំជក់ដែលអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធរជាច្រើនដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ។នៅលើពិភពលោកយើងនេះថ្នាំជក់បានសម្លាប់ជីវិតមនុស្សច្រើនជាងជំងឺផ្សេងៗទៀត ហើយវាជាមេរោគរាតត្បាតមួយ ដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះរាប់សែននាក់បានបាត់បង់ជីវិតដោយសារស្រូបផ្សែងបារីពីគេ។ ប្រសិនបើគ្មានយុទ្ធនាការទប់ស្កាត់ទេ ជំងឺជក់បារី ផ្សែងបារី នឹងផ្តាច់ជីវិតមនុស្សក្នុងមួយឆ្នាំៗរាប់លាននាក់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ ,ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បរិស្ថានគ្មានផ្សែងបារី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង

មគ្គុទេសក៍ទេសចរណ៍ក្នុងខេត្ដសៀមរាបមួយរូប បន្តអភិរក្សរ៉ឺម៉កជើង ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បម្រើដល់វិស័យទេសចរណ៍

មគ្គុទេសក៍ទេសចរណ៍ក្នុងខេត្ដសៀមរាបមួយរូប បន្តអភិរក្សរ៉ឺម៉កជើង ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បម្រើដល់វិស័យទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.