Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គ្រូបង្រៀនមកពីសាលាចំនួន៣១ក្នុងខេត្ដសៀមរាប ទទួលបានបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀនបែបចម្រុះភាសារអង់គ្លេស

ដោយ Pothe Thun
08/08/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
គ្រូបង្រៀនមកពីសាលាចំនួន៣១ក្នុងខេត្ដសៀមរាប ទទួលបានបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀនបែបចម្រុះភាសារអង់គ្លេស
140
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងអប់រំយុវជន និងកីឡា និងអង្គការអេដ អេ អាកស្យុង បានសហការជាមួយអង្គការ TDSO រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងកម្មវិធីបណ្ដុះបណ្ដាលវិធីសាស្ត្របង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស ជូនដល់គ្រូបង្រៀនមកពីសាលាបឋមសិក្សាចំនួន៣១ ដែឡសិក្ខាសាលានេះ ធ្វើឡើងនៅសាលបឋមសិក្សាវត្ដបូព៌ ក្រុងសៀមរាប នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ។

លោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សាក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិក្ខាសាលានេះ ផ្ដោតសំខាន់លើការផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តគម្រោងដោយផ្តោតទៅលើការរៀបចំខ្លឹមសារ និងដំណើរការបណ្តុះបណ្តាលស្វែងយល់ពីក្របខណ្ឌធានាគុណភាពចំណុចខ្លាំង និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស សម្រាប់គ្រូបង្រៀននៅសាលាបឋមសិក្សា ដោយចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២៣នេះ។ សម្រាប់កម្មវិធីបណ្តុះបណ្តាលចម្រុះភាសាអង់គ្លេសសម្រាប់គ្រូបឋមសិក្សា (EPST)មានរយៈពេលមួយឆ្នាំ ចែកចេញជា ២វគ្គ ដោយវគ្គទីមួយចំនួន១ឆ្នាំ សម្រាប់គ្រូបង្រៀនបឋមសិក្សាចំនួន ៤៨នាក់ និងគម្រោងទី២ ចំនួន១ឆ្នាំ ដែលមានសិក្ខាកាមចំនួន ៦៤នាក់ទៀត បង្រៀននៅថ្នាក់ទី៤ ទី៥ និងទី៦ មកពីសាលាចំនួន៣១ នៃក្រុងស្រុកចំនួន០៤ គឺស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និង ក្រុងសៀមរាប។

លោក ងោ សុភ័ក្រ្ត នាយកអង្គការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន TDSO បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀន និងរៀនបែបចំរុះភាសារអង់គ្លេសមានសារៈសំខាន់សម្រាប់លោកគ្រូ អ្នកគ្រូ ដែលធ្វើឱ្យធនធាននិងសមត្ថភាពរបស់ពួកគាត់កាត់តែវិវត្ដទៅរកគុណភាពល្អនូវវិស័យអប់រំ ដែលជាការឆ្លើយតបជាមួយគោលនយោបាយរដ្ឋាភិបាលក្នុងការចូលរួមប្រគួតប្រជែងនិងលើកកំពុងសេដ្ឋកិច្ចជាតិទាំងក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន ជាពិសេសលើកកម្ពស់យុទ្ធសាស្ដ្រគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលនឹងសម្រេចអោយបាននូវប្រទេសដែលមានប្រាក់ចំណូលកំរិតមធ្យមនៅឆ្នាំ២០៣០និងប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោករំពឹងថា អ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមជាមួយគ្នាធ្វើឱ្យសម្រេចបាននូវធនធានមនុស្សដ៍ល្អប្រសើរនៅកម្រិតបឋមសិក្សា។លោកថា កម្មវិធីនេះ ក្រោមគម្រោងដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា(CCOS) និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិច (FOSTER)។

បើតាមលោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិស័យអប់រំនៅខេត្តសៀមរាប ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំស្ទើរគ្រប់ទីកន្លែង ខណៈដែលការផ្តល់សេវាអប់រំរបស់មន្ត្រី លោកគ្រូអ្នកគ្រូប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលបានធ្វើអោយប្រជាជនយល់កាន់តែច្បាស់អំពីតម្លៃនៃការអប់រំ។លោកស្រីបន្ដថា សាលាបឋមសិក្សាមានការរីកចម្រើនគួរអោយកត់សំគាល់ដែលមានសាលាបឋមសិក្សារដ្ឋមានចំនួន៥២៥សាលាស្មើនឹង ៨១កម្រង ស្មើនឹង៤៧៦៧ថ្នាក់ ខណៈដែលសិស្សានុសិស្សសរុបចំនួនជាង១៦ម៉ឺនាក់ទទួលបានការអប់រំ៕

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រូបង្រៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

តួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

តួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.