Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ដោយ Pothe Thun
07/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាសាលាខេត្តសៀមរាប ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សហការនិងគាំទ្រពីរដ្ឋបាលខេត្ត បានរៀបចំអង្គសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រណិតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងវត្តមានគណៈអភិបាលក្រុងស្រុកទាំង១២ ថ្នាក់ដឹកនាំអង្គភាពមន្ទីរ ពាក់ព័ន្ឋ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកលោកស្រីមេឃុំចៅសង្កាត់ ស្មៀនឃុំសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសមាគមព្រមទាំងសមាជិកសមាជិកាគណៈកម្មការខេត្តរៀមចំការបោះឆ្នោត បានចូលរួមសរុបប្រមាណជាង២០០នាក់ ។

អង្គសន្និបាតនេះធ្វើឡើងដើម្បីវាយតម្លៃនិងឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមសម្រាប់ធ្វើការកែលម្អ និងទុកជាមេរៀនបទពិសោធនាពេលបោះឆ្នោតខាងមុខទៀតដោយសំណូមពរដល់អង្គសន្និបាតធ្វើការពិភក្សាឱ្យល្អិតល្អន់អំពីបទពិសោធនិងចំណុចគួរកែលម្អ តាមរយៈសកម្មភាពការងារដែលបានអនុវត្តកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត មានប្រសាសន៍ថា៖ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយអនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជានិងនីតិវិធី ការណែនាំរបស់គ.ជ.ប និងប្រក្រតិទិនសម្រាប់ការបោះឆ្នោត។ជាទូទៅការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិនិងអន្តរជាតិវាយតម្លៃថាបានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូនតម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ហើយត្រូវបានរៀបចំកាន់តែប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងលើទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។

លោក នឹម វ៉ាន់សំ បន្តថា៖ជោគជ័យដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួមចំណេកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអ្នកពាក់ព័ន្ឋដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយទឹកមុខរីរាយនិងគ្មានការភ័យខ្លាច។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោក អ៊ឹងគឹមលាង អភិបាលរងខេត្តបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនិងបានកោតសរសើរដោយស្មោះចំពោះគ្រប់ភាគីពាក់ព័ន្ឋនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអនុវត្តនិងគោរពច្បាប់បោះឆ្នោត គោរពបទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវនិងភាពថ្លៃថ្នូរ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ទទួលបានលទ្ឋផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ លើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរដោយគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះឡើយ។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា៖សមិទ្ឋផលដែលសម្រេចបានខាងលើនេះ អាស្រ័យដោយយើងទាំងអស់គ្នា ទាំងអជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មការរៀបចំការបោះឆ្នោត គណបក្សនយោបាយនិងភាគីពាក់ព័ន្ឋទាំងអស់បានខិតខំធ្វើការកែលម្អដំណើរការបោះឆ្នោតទាំងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស ដោយឈរលើមូលដ្ឋាននៃការប្រមែប្រមូលអនុសាសន៍និងធាតុចូលគ្រប់មជ្ឈដ្ឋាន ដោយធ្វើការកែទម្រង់ ស្ថាប័នរៀបចំការបោះឆ្នោត ច្បាប់បោះឆ្នោត និងការរៀបចំបញ្ជីឆ្នោត។លោក បន្ថែមថា៖ឆ្លងតាមការបោះឆ្នោតដោយផ្ទាល់និងមិនផ្ទាល់តាមគោលការណ៍លទ្ឋិប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង២១លើកកន្លងមកនេះ បានផ្តល់មេរៀនបទពិសោធជាច្រើនសម្រាប់យើងទាំងអស់គ្នា នោះគឺ សន្តិភាព លទ្ឋិប្រជាធិបតេយ្យ ការបោះឆ្នោតនិងការអភិវឌ្ឍសង្គម ជាដំណើរការដែលមានទំនាក់ទំនងផ្សារភ្ជាប់និងជះឥទ្ឋិពលឱ្យគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់បានឡើយសម្រាប់សេចក្តីថ្លៃថ្នូរ ភាពរុងរឿង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិនិងប្រជាជនយើង។

សូមបញ្ជាក់ថា៖លទ្ឋផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយក្នុងសន្លឹកឆ្នោតចំនួន១៤គណបក្ស ខេត្តនេះមានអាសនៈរដ្ឋសភាចំនួន៦អាសនៈ ហើយមានតែគណបក្សតែមួយប៉ុណ្ណោះទទួលបានអាសនៈរដ្ឋសភាទាំងអស់ក្នុងមណ្ឌលខេត្តសៀមរាប គឺគណបក្សប្រជាជនកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រូបង្រៀនមកពីសាលាចំនួន៣១ក្នុងខេត្ដសៀមរាប ទទួលបានបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀនបែបចម្រុះភាសារអង់គ្លេស

គ្រូបង្រៀនមកពីសាលាចំនួន៣១ក្នុងខេត្ដសៀមរាប ទទួលបានបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀនបែបចម្រុះភាសារអង់គ្លេស

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.