Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

ដោយ Pothe Thun
06/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ នៅ មុខប្រាសាទអង្គរវត្ត គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុង ដែលមានអត្តពលិកជាតិ និងអន្តរជាតិ ចំនួន ២,៥១១នាក់ មកពី៤៥ប្រទេស បានចូលរួម។ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប។

អញ្ជើញបើកព្រឹត្តិការណ៍នាពេលនោះ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨នេះ ជាព្រឹត្តិការណ៍កីឡា ដំបូងបន្ទាប់ពីកីឡាស៊ីហ្គេម ដែលកម្ពុជាទើបតែទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ក៏បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ផងដែរ។ ទាំងនេះ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាព តាមរយ:ការចូលរួមយ៉ាងសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា កីឡានៅមកនូវសន្តិភាព សាមគ្គីភាពដល់ប្រជាជាតិ លើពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើង ការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរនៅឆ្នាំ២០២៣នេះ នឹងជំរុញដល់ការធ្វើពិធីកម្មកីឡាទេសចរណ៍ដទៃទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។ ឯកឧត្តម រំពឹងថា នៅឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ៥លាននាក់ ហើយសម្រាប់ឆ្នាំ២០២៦ខាងមុខ ភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ ៧លាននាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរ តែងរៀបចំនៅដើមខែសីហា ដែលស្ថិតក្នុងរដូវវស្សា ដើម្បីជំរុញដល់សកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៨ នេះរៀបចំឡើង មាន ៤វិញ្ញាសារួមមាន ចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រ, ចម្ងាយ ២១គីឡូម៉ែត្រ, ចម្ងាយ ១០គីឡូម៉ែត្រ និងចម្ងាយ ៣គីឡូម៉ែត្រ៕

 

អត្ថបទ និងរូបភាព: លោក សេង ផល្លី និងលោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ព្រឹត្តិការណ៍កីឡាទេសចរណ៍ម៉ារ៉ាតុងចក្រភពខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថានអប់រំកុមារតូច ផ្នែកឯកជន បំផុសគំនិតឱ្យកុមារចេះអនាម័យ និងស្រលាញ់ភាពស្អាត

គ្រឹះស្ថានអប់រំកុមារតូច ផ្នែកឯកជន បំផុសគំនិតឱ្យកុមារចេះអនាម័យ និងស្រលាញ់ភាពស្អាត

ជប៉ុន បណ្ដុះបណ្ដាលពីការកសាងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍ ដល់សិស្ស និស្សិត នៅខេត្ដសៀមរាប 

ជប៉ុន បណ្ដុះបណ្ដាលពីការកសាងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍ ដល់សិស្ស និស្សិត នៅខេត្ដសៀមរាប 

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.