Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយជូនបន្តដល់គ្រួសារសាសនិកឥស្លាមនៅស្រុកសូទ្រនិគម ដែលសមាជិកគ្រួសារចំនួន១៤នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

ដោយ Pothe Thun
08/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយជូនបន្តដល់គ្រួសារសាសនិកឥស្លាមនៅស្រុកសូទ្រនិគម ដែលសមាជិកគ្រួសារចំនួន១៤នាក់ មានវិជ្ជមានជំងឺកូវីដ-១៩
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម ព្រមទាំងក្រុមកាងារនៃរដ្ឋបាលស្រុកសូទ្រនិគម រួមជាមួយក្រុមការងារសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនដល់ក្រុមគ្រួសារជាសាសនិកឥស្លាម ដែលសមាជិកគ្រួសារចំនួន១៤នាក់ ដែលវិជ្ជមានជំងឺកូវីដ-១៩ ហើយកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលវិទ្យាល័យដំដែក និង អ្នកពាក់ព័ន្ធចំនួន២នាក់ទៀត កំពុងតែធ្វើចត្តាឡីស័ក្តនៅផ្ទះ ដែលអំណោយទាំងនោះមាន ៖ ថវិកាចំនួន ៣០ម៉ឺនរៀល , អង្ករចំនួន ៥០គីឡូក្រាម , ត្រីខចំនួន ៤យួរ , មីចំនួន ២កេស , ទឹកត្រីចំនួន ១យួរ , ប៊ីចេងចំនួន ២គីឡូក្រាម , អំបិលចំនួន ២គីឡូក្រាម , ស្ករសចំនួន ៥គីឡូក្រាម , ទឹកបរិសុទ្ធចំនួន ៣០យួរ , ទឹកអាកុលចំនួន ៥លីត្រ និងម៉ាស់ចំនួន ៣ប្រអប់ ។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថា បើទោះបីក្នុងរយៈពេលនេះ បងប្អូនសាសនិកឥស្លាមបាននឹងកំពុងសម្រាកព្យាបាលនិង ធ្វើចត្តាឡីស័កក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំនិងអាជ្ញាធរ តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះបងប្អូនជាប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើង កំពុងរងការយាយីដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះក៏ដោយ ដូច្នេះក្នុងរយៈពេលនេះ សូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ និង ថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អ តាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលបែបណាមួយនោះ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់។

ក្នុងឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំសាសនិកឥស្លាមក្នុងខេត្តសៀមរាប ឯកឧត្តម អែល សៀត បានថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកសូទ្រនិគម ដែលបានយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់អាហារ ចំពោះបងប្អូនដែលកំពុងតែធ្វើចត្តាឡីស័ក្ត និងសម្រាកព្យាបាល ជាពិសេសក៏បានយកចិត្តទុកដាក់ដល់បងប្អូនសាសនិកឥស្លាម ដែលមិនបរិភោគអាហាររួម ដែលត្រូវរៀបចំជូនដោយឡែកនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម បានផ្តាំផ្ញើបន្តទៅដល់បងប្អូនសាសនិកឥស្លាម ត្រូវជឿទុកចិត្តលើក្រុមគ្រូពេទ្យ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រោះពួកគាត់មិនបោះបង់យើងចោលនោះទេ ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ប៉ុន្តែប្រការសំខាន់នោះ គឺត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រាចរដ្ឋាភិបាល ៣ការពារ ៣កុំ ពិសេសត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ក្នុងប្រទេសយើងបន្តទៀត ៕

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សាសនិកឥស្លាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

ការបំផ្ទុះគ្រាប់បែក នៅទីក្រុងប៉ារីស ជនសង្ស័យ អាចជាទាហានរបស់ឧទ្ទាម Daesh

ការបំផ្ទុះគ្រាប់បែក នៅទីក្រុងប៉ារីស ជនសង្ស័យ អាចជាទាហានរបស់ឧទ្ទាម Daesh

ទីក្រុង Mumbai និងរដ្ឋ Maharashtra ចាប់ផ្តើមមុនគេ ក្នុងការរឹតត្បិតពិធីបុណ្យសាសនា ដើម្បីកុំឲ្យជួបរលកថ្មីកូវីដ-១៩

ទីក្រុង Mumbai និងរដ្ឋ Maharashtra ចាប់ផ្តើមមុនគេ ក្នុងការរឹតត្បិតពិធីបុណ្យសាសនា ដើម្បីកុំឲ្យជួបរលកថ្មីកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.