Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ទីក្រុង Mumbai និងរដ្ឋ Maharashtra ចាប់ផ្តើមមុនគេ ក្នុងការរឹតត្បិតពិធីបុណ្យសាសនា ដើម្បីកុំឲ្យជួបរលកថ្មីកូវីដ-១៩

ដោយ Pothe Thun
09/09/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
ទីក្រុង Mumbai និងរដ្ឋ Maharashtra ចាប់ផ្តើមមុនគេ ក្នុងការរឹតត្បិតពិធីបុណ្យសាសនា ដើម្បីកុំឲ្យជួបរលកថ្មីកូវីដ-១៩
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរឥណ្ឌាកំពុងរឹតត្បឹត លើការប្រារព្ធពិធីបុណ្យសាសនាធំៗ ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ ហើយអាចទាក់ទាញក្រុមមនុស្សម្នាកជាច្រើនមកចូលរួម ដោយអាជ្ញាធរព្រមានថា រលកថ្មីនៃការឆ្លងរាតត្បាតជំងឺ COVID-19 បានចាប់ផ្ដើមរួចទៅហើយនៅក្នុងទីក្រុងម៉ុមបៃ នៃរដ្ឋមហារ៉ាស្រ្តា ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីល្ងាចថ្ងៃពុធ។

អភិបាលទីក្រុង ម៉ុមបៃ លោកស្រី គីសូរី ផេដណេកា (Kishori Pednekar) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា «រលកទី ៣ មិនមែនកំពុងជិតមកដល់នោះទេ ប៉ុន្តែវាមកដល់រួចទៅហើយ»។

បន្ថែមពីនេះ លោក អ៊ូដដាវ ថាកឺរ៉េយ (Uddhav Thackeray) អភិបាលរដ្ឋ Maharashtra ដែលមានទីក្រុង Mumbai ជារដ្ឋធានីបានគូសបញ្ជាក់ប្រាប់បន្ថែមថា «យើងអាចប្រារព្ធពិធីបុណ្យនៅពេលក្រោយៗទៀត។ សូមឱ្យយើងគិតគូដល់អាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋយើងជាមុនសិន»។ លោកអភិបាលថ្លែងបែបនេះ គឺសំដៅទៅលើពិធីបុណ្យសាសនាហិណ្ឌូដ៏ធំមួយ (Hindu Ganesh Chaturthi) ដែលនឹងត្រូវប្រារព្ធឡើងរយៈពេល ១១ថ្ងៃ ចាប់ផ្តើមនៅថ្ងៃសុក្រសប្ដាហ៍នេះតទៅ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

គួរបញ្ជាក់ថា រលកនៃការឆ្លងរាតត្បាតជំងឺ COVID-19 ចុងក្រោយ បានគ្របដណ្តប់លើមន្ទីរពេទ្យទូទាំងប្រទេសឥណ្ឌា។ វាបានកើតឡើង បន្ទាប់ពីការប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក គឺពិធីបុណ្យ គុម មេឡា ដែលមនុស្សប្រមាណ ២៥លាននាក់បានចូលរួម។

ប៉ុន្មានខែចុងក្រោយនេះ បណ្តាមន្ទីរពេទ្យឥណ្ឌាបានប្រឹងប្រែងបន្ថែមចំនួនគ្រែអ្នកជំងឺ ហើយបង្កើនធនធានឧស្ម័នអុកស៉ីសែន ដែលសុទ្ធតែជាបញ្ហាធ្លាប់ជួបប្រទះ កាលពីពេលកន្លងមក។ ចំណែកថ្នាំសម្រាប់ជួយប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដូចជា រ៉េមដេស៊ីវា ក៏កំពុងត្រូវបង្កើនការស្តុកទុកផងដែរ។ ឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើង នៃករណីឆ្លងក្នុងរលកថ្មីទី ៣ កំលុងរដូវបុណ្យទានចាប់ពីខែកញ្ញានេះ រហូតដល់ថ្ងៃវិច្ឆិកាខាងមុខ។ យ៉ាងណាក្តី មន្ទីរពេទ្យនានាក្នុងប្រទេសឥណ្ឌា បានរៀននូវបទពិសោធន៍ជូរចត់ កំលុងរលកឆ្លងរាតត្បាតទី ២ ដែលបានកើតឡើងកាលពីខែមេសា-ឧសភា កន្លងទៅ ខណៈបច្ចុប្បន្នឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ៣៣លានករណី ក្នុងនោះស្លាប់ ៤៤១,៤៤៣នាក់ និងជាសះស្បើយវិញជាង ៣២លាននាក់៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា សម្រាប់នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី តែគិតពីចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ច្រើនជាងគេ គឺប្រទេសកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា សម្រាប់នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី តែគិតពីចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ច្រើនជាងគេ គឺប្រទេសកម្ពុជា

អភិបាលខេត្តសៀមរាបណែនាំឲ្យ រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

អភិបាលខេត្តសៀមរាបណែនាំឲ្យ រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ

សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.