Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា សម្រាប់នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី តែគិតពីចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ច្រើនជាងគេ គឺប្រទេសកម្ពុជា

ដោយ Pothe Thun
09/09/2021
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា សម្រាប់នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី តែគិតពីចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ច្រើនជាងគេ គឺប្រទេសកម្ពុជា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងឱកាសនាំយកនូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ ចំនួន ០១ គ្រឿង រួមទាំងសំភារៈបរិក្ខាពេទ្យ ជូនដល់មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ កោះសូទិន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដា្ឋនស្រុក កោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម បានលើកឡើងថា សម្រាប់នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី តែគិតពីចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ច្រើនជាងគេ គឺប្រទេសកម្ពុជា នៅលេខរៀងទី១ វិញ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាកកម្ពុជា ក្នុងការលើកកម្ពស់ និងថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ក្រៅពីសិទ្ធិរស់នៅ សិទ្ធិប្រកបរបរ សិទ្ធិសិក្សារៀនសូត្រ គឺសិទ្ធិទទួលបានការថែទាំសុខភាពជាការចាំបាច់បំផុតព្រោះថា បើសិនជាប្រទេសជាតិមួយមានភាពរឹងមាំ អាស្រ័យដោយប្រជាជានមានសុខភាពល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ ដែលទាំងនេះ គឺជាគោលការណ៏ចម្បងរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមបានរំលឹកដែរថា កាលពីកំឡុងឆ្នាំ១៩៧៩ និង ១៩៨០ គឺ កម្ពុជាមានគោលការណ៏៤ រួមមាន ទឹក ភ្លើង ផ្លូវ មនុស្ស ប៉ុន្តែចាប់ផ្តើមពីសតវត្សទី២១ នេះវិញ បានប្តូរយកមនុស្សមុន ទឹក ភ្លើង ផ្លូវក្រោយវិញ ហើយបានដាក់ចេញនូវគោលការណ៏បណ្តុះបណ្តាលធនធានមនុស្សជាសំខាន់ ក្នុងនោះខាងផ្នែកសុខាភិបាលបានតូនាទីមិនអាចខ្វះបាន សម្រាប់ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ។ សម្រាប់ការចាក់បានដល់ប្រជាជនប្រមាណ ៨០ ទៅ៩០ ភាគរយ ទើបអាចធានាបានកុំអោយការរីករាលដាលនៃការឆ្លងកូវីដ បំលែងថ្មី Delta បាន។ តែយ៉ាងណា ទោះបីជាយ៉ាងណា ការចាក់លើកទី២ និងលើកទី៣ ហើយក៏ដោយ គឺគ្រប់បណ្តាប្រទេសទាំងអស់នៅតែអនុវត្តន៏តាមវិធានសុខាភិបាលដដែល ក្នុងនោះប្រទេសកម្ពុជាដាក់ចេញគោលការណ៍ ៣កុំ និង៣ការពារ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ថវិកាចំនួន ១លាន ២សែន ១ម៉ឺន ៥ពាន់រៀល សម្រាប់ស្រុកកោះសូទិន ទុកទិញគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៩គ្រួសារ ក្នុងឃុំល្វេ និងឃុំព្រែកតានង់។ ជាមួយនេះឯកឧត្តម ក៏បានប្រគល់ជូននូវប័ណ្ណសរសើរដល់ក្រុមគ្រូពេទ្យចំនួន ៥០នាក់ ដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រៅពីការផ្តល់អំណោយជាឡានពេទ្យ សង្គ្រោះបន្ទាន់ ដែលបំពាក់បរិក្ខាគ្រប់គ្រាន់នេះហើយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជូនជា ប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ សម្រាប់ចាក់ឡានពេទ្យដឹកអ្នជំងឺ, ជូនថវិកាចំនួន ៨លានរៀល សម្រាប់ទិញបរិក្ខាពេទ្យធ្មេញ, ផ្តល់ជូនសម្លៀកបំពាក់ពេទ្យការពារកូវីដ ចំនួន ៦០០សម្រាប់, ម៉ាស ចំនួន ២ម៉ឺនម៉ាស, ស្រោមដៃពេទ្យ ១,២០០, ថ្នាំវីតាមីន ២០កំប៉ុង, សេរ៉ូមប្រៃ និងផ្អែម ១០០កំប្លោក, និងសៀវភៅសរសេរ ៩០ក្បាល។ ក្រុមគ្រួពេទ្យ អញ្ជើញចូលរួម ចំនួន ៣២នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល, កងកំលាំងនគរ អាវុធហត្ថ និងយោធាស្រុកកោះសូទិន សរុប ៦០ម៉ឺនរៀល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាបណែនាំឲ្យ រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

អភិបាលខេត្តសៀមរាបណែនាំឲ្យ រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ

សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ

វ៉ាក់សាំងអាស្ត្រាហ្សេណេកាចំនួន៦២០ដូស ត្រូវបានចាក់ជូនយោធិនពិការ និងគ្រួសារ

វ៉ាក់សាំងអាស្ត្រាហ្សេណេកាចំនួន៦២០ដូស ត្រូវបានចាក់ជូនយោធិនពិការ និងគ្រួសារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.