Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាបណែនាំឲ្យ រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

ដោយ Pothe Thun
09/09/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាបណែនាំឲ្យ រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សាលើការងារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីបានចេញសេចក្តីសម្រេចចំនួន៤ក្នុងថ្ងៃតែមួយ សំដៅធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចេញពីតំបន់មួយទៅតំបន់មួយទៀត ៣កុំ ៣ការពារ នៅតែជាវិធានការមិនអាចខ្វះបានដើម្បីសុវត្ថិភាព បញ្ជៀសកូវីដ-១៩។ តាមប្រព័ន្ធ OnLine ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្តីពីកិច្ចពិភាក្សា និងពិនិត្យមើលលើការងារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជម្រុញឲ្យមានការរឹតបន្តឹងបន្ថែមទៀត នៅក្នុងប្រតិបត្តិការអនុវត្តច្បាប់ លើបុគ្គលដែលមិនព្រមចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការឆ្លង និងការចម្លងរាលដាលជំងឺកូវីដ-១៩ ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោយ១ថ្ងៃ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីសម្រេចចំនួន៤ក្នុងពេលតែមួយ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ។ សេចក្តីសម្រេចទាំងនោះ រួមមានការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បំរាមគោចរក្នុងភូមិសាស្រ្តខេត្តសៀមរាបរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ នៅចន្លោះពីម៉ោង២១ ដល់ម៉ោង៣ទៀបភ្លឺ។ សេចក្តីសម្រេចទី២ គឺការកំណត់តំបន់លឿងទុំ នៅក្នុងភូមិសាស្រ្តឃុំចំនួន៦នៃស្រុកពួក និងឃុំចំនួន៤ទៀតនៅក្នុងស្រុកក្រឡាញ់ រយៈពេល១៤ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី០៩ ខែកញ្ញា។ សេចក្តីសម្រេចមួយទៀត គឺការកំណត់តំបន់លឿងទុំរយៈពេល១៤ថ្ងៃបន្តទៀត នៅក្នុងភូមិសាស្រ្តឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ និងឃុំដានរុន នៃស្រុកសូទ្រនិគម ចាប់ពីថ្ងៃទី០៩កញ្ញា តទៅ។ និងសេចក្តីសម្រេចចុងក្រោយ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា តទៅ គឺការសម្រេចបិទផ្សារដំដែក ឃុំដំដែក ស្រុកសូទ្រនិគម រយៈពេល២សប្តាហ៍។

ក្នុងកិច្ចប្រជុំនោះ របាយការណ៍ដែលបានបញ្ចេញដោយលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានបង្ហាញថា ជាការកត់សម្គាល់ ចាប់ពីពាក់កណ្តាលខែសីហាកន្លងមកនេះ បណ្តាស្រុកនៅតាមបណ្តោយផ្លូវជាតិលេខ៦ មានការហក់ឡើង នៃការរកឃើញចំនួនអ្នកវិជ្ជមានកូវីដ-១៩ ជាពិសេសនោះគឺក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ សេចក្តីរាយការណ៍នេះក៏បានបញ្ចាក់ដែរថា មួយរយៈចុងក្រោយនេះ កូវីដ-១៩បំបំប្លែងខ្លួនថ្មី (Delta)ត្រូវបានរកឃើញនៅខេត្តសៀមរាបចំនួន២២០ករណី ក្នុងនេះស្រ្តីចំនួន១៣៣ករណី។ នៅក្នុងចំនួន២២០ករណីDeltaនេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន១៧៦នាក់ និងរកឃើញលើពលករមកពីប្រទេសថៃចំនួន៣៩នាក់។ អ្នកជម្ងឺទាំងនេះបានទទួលការព្យាបាលជាសះស្បើយ៣៩នាក់ ស្លាប់២នាក់ និង១៧៩នាក់កំពុងសម្រាកព្យាបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

របាយការណ៍ទាំងនេះ ជាការកត់សម្គាល់ផ្តល់ឲ្យកិច្ចប្រជុំ ទទួលយកជាមូលដ្ឋានលើការពិភាក្សា និងដាក់ចេញនូវការសិក្សាស្រាវជ្រាវរកប្រភព និងមូលហេតុការឆ្លង និងការចម្លង ដើម្បីចាត់វិធានការអនុវត្តបន្តទៀត។

ការសង្កេតឃើញនៃកិច្ចប្រជុំ បានវាយតម្លៃថា ការគ្រប់គ្រងការធ្វើចត្តាឡីស័កឲ្យបានច្បាស់លាស់គឺជាចំណុចសំខាន់ ហើយការគ្រប់គ្រងលើទីតាំងចាក់វាក់សាំងឲ្យបានល្អដោយប្រុងប្រយ័ត្ន វាជាកិច្ចការដែលអាចចៀសវាងបាន ពីការប្រែក្លាយទីតាំងផ្តល់ការការពារ ឲ្យក្លាយជាកន្លែងចែកចាយកូវីដ ហើយការបញ្ជៀសឲ្យបាននូវការធ្វេសប្រហែសដោយការសំអាងទាំងស្រុងលើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង គឺជាចំណុចដែលត្រូវអប់រំផ្សព្វផ្សាយបន្ថែមទៀត សំខាន់បំផុតគឺពង្រឹងការត្រួតពិនិត្យលើការអនុវត្តវិធានការ ៣កុំ និង៣ការពារ ៕

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង

Tags: ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ

សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ

វ៉ាក់សាំងអាស្ត្រាហ្សេណេកាចំនួន៦២០ដូស ត្រូវបានចាក់ជូនយោធិនពិការ និងគ្រួសារ

វ៉ាក់សាំងអាស្ត្រាហ្សេណេកាចំនួន៦២០ដូស ត្រូវបានចាក់ជូនយោធិនពិការ និងគ្រួសារ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលទ័យទានពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលទ័យទានពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.