Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆមាសទី១ ដើម្បីត្រៀមបំរុងបង្ការ និងឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត

ដោយ Pothe Thun
04/07/2023
នៅក្នុង ​គ្រោះធម្មជាតិ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆមាសទី១ ដើម្បីត្រៀមបំរុងបង្ការ និងឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដើម្បីពិភាក្សាលើការងារត្រៀមបំរុង បង្ការ និងឆ្លើយតបលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗតាមបណ្តាស្រុកក្រុងទាំង១២ ក្នុងទូទាំងខេត្ត ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) និងវត្តមានលោក លោកស្រីជាថ្នាក់ដឹកនាំ តំណាងមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត អាជ្ញាធរស្រុកក្រុងទាំង១២ ផងដែរ។

នាឱកាសនោះដែរ បន្ទាប់ពីបានស្តាប់របាយការណ៍អំពីការងារអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ គ.គ.ម.ខ អង្គប្រជុំក៏បានពិភាក្សាទៅលើបញ្ហាប្រឈមទៅនឹងគ្រោះថ្នាក់ធម្មជាតិដោយរន្ទៈបាញ់ ការត្រៀមដោះស្រាយស្រូវពូជសម្រាប់ការស្តារឡើងវិញដោយសារគ្រោះរាំងស្ងួតក្នុងរដូវវស្សា ដើម្បីសាបព្រោះឱ្យទាន់រដូវ ពិភាក្សាទៅលើផលប៉ះពាល់នៃប្រឡាយរំដោះទឹកជំនន់តាមបណ្តាស្រុកដោយសារការដាក់លូមិនត្រូវតាមបច្ចេកទេស ឬចាក់ដីលុបបិទមុខទឹក និងពន្លឿនការផ្តល់របាយការណ៍បឋមឱ្យបានលឿន និងតាមដានស្រង់ទិន្នន័យឱ្យបានច្បាស់លាស់ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងក្នុងមូលដ្ឋាន។

មានមតិបូកសរុបកិច្ចប្រជុំ លោក អ៊ឹង គឹមលាង បានស្នើដល់អាជ្ញាធរក្រុងស្រុកត្រូវរូតរះធ្វើរបាយការណ៍បឋមឱ្យបានលឿនអំពីករណីគ្រោះធម្មជាតិ ឬឧបទ្ទេវហេតុផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន ផ្តល់មកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងបន្តតាមដានស្រង់ស្ថិតិលំអិត ច្បាស់លាស់នៅពេលបន្តបន្ទាប់ ដើម្បីក្រុមការងារលេខាធិការដ្ឋានធ្វើរបាយការណ៍រាយការណ៍ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជ្រាប និងដើម្បីមានវិធានការដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលាជូនទៅបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗ។ បន្ថែមពីនេះអាជ្ញាធរស្រុកក្រុងឃុំសង្កាត់ ត្រូវពង្រឹងការផ្តល់របាយការណ៍តាមប្រព័ន្ឋបញ្ចូលព័ត៌មានទាន់ហេតុការណ៍ (PRISM) និងប្រព័ន្ឋថ្មី kobo tool box តាមការណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរបាយការណ៍ប្រចាំខែ ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតាមដាន និងកត់ត្រាករណីរន្ទះបាញ់ ទៅលើភូមិសាស្ត្រណាដែលកើតមានញឹកញាប់ជាងគេ ព្រមទាំងពិនិត្យវត្ថុឬសម្ភាៈនៅលើខ្លួនជនរងគ្រោះ និងទីតាំងនោះផងដែរដើម្បីស្រាវជ្រាវមូលហេតុ និងមានវិធានការត្រៀមបង្ការ ព្រមទាំងបានណែនាំឱ្យទប់ស្កាត់ការចាក់ដី ឬការដាក់លូដោយខ្វះលក្ខណៈបច្ចេកទេសទៅលើមុខទឹក ឬប្រឡាយបញ្ចៀសទឹកជំនន់ ជាពិសេសបណ្តាស្រុកទាំង៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦។ ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នឹងបន្តប្រជុំផ្សព្វផ្សាយអំពីការចុះឈ្មោះប្រព័ន្ឋប្រកាសព័ត៌មានឱ្យដឹងមុន ១២៩៤ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រប់គ្រងគ្រោះមហន្តរាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្តទទួលវត្ថុបុរាណចំនួន ៧៧បន្ថែម ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្តទទួលវត្ថុបុរាណចំនួន ៧៧បន្ថែម ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប

ពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីជាង ២ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប

ពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីជាង ២ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.