Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីជាង ២ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប

ដោយ Pothe Thun
04/07/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីជាង ២ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប
210
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលសន្និសីទសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់សមណៈនិសិ្សត និងនិសិ្សត ចំនួន ២.១៤១អង្គ/នាក់ នៃកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុកផងដែរ។

ឯកឧត្តម ស៊ាន បូរ៉ាត់ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាពរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ ក្នុងនោះពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋគ្រប់ទិសទី។ សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខនេះហើយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋ។ ភាពជោគជ័យ ការខិតខំទាំងអស់ និងការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់ៗ បានក្លាយជាចលករ និងជាមូលដ្ឋានដ៏រឹងមាំលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត។ ពិសេសក្នុងពេលដែលកម្ពុជា ឈានចូលទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ចខាងលើនេះ ក៏បានធ្វើឲ្យរីកចម្រើនវិស័យអប់រំនៅកម្ពុជា បានឈានប្រកបដោយភាពស្វាហាប់ព្រមៗគ្នា ចាប់ពីការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីកម្រិតមត្តេយ្យរហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ជំនាញវិជ្ជាជីវៈ ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ ជាក់ស្ដែងសមណៈនិសិ្សត និងនិសិ្សតជ័យលាភីទាំងអស់នាពេលនេះ គឺជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ចូលរួមបំពេញបន្ថែមទៅលើការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយអ្នកទាំងនេះនឹងត្រូវចេញទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើរបស់ខ្លួនទទួលបានពីសាកលវិទ្យាល័យ ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និងសិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀត ពីអ្នកប្រកបការងារជុំវិញខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាង ចំណេះដឹង ចំណេះធ្វើព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ។ ទន្ទឹមនឹងការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិ និង វិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពសង្គមគត់មត់ ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជន ក្នុងការទទួលការអប់រំទាំងអស់។ ឯកឧត្តម ក៏បានជំរុញបន្ថែមដល់សាស្ត្រាចារ្យ សមណៈនិសិ្សត និសិ្សតទាំងអស់ ត្រូវពង្រឹង ពង្រីកនូវគុណភាពអប់រំបន្ថែមទៀត ឲ្យឆ្ពោះទៅលើកកម្ពស់សេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើន ហើយសមណៈនិសិ្សន និសិ្សតទាំងអស់ ក៏ត្រូវបន្តការសិក្សារបស់ខ្លួនស្របតាមទិសស្លោក «ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ»។ ម៉្យាងទៀត យើងគ្រប់រូបត្រូវរួមសាមគ្គីគ្នាក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្សជាអមតៈ ជាពីសេសសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ, លោក ទ្រា ពន្លឺ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: CUS
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.