Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩

ដោយ Pothe Thun
06/07/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ខ្លួន ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៩ ដោយមានការចូលរួមពីសំណាក់េកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីអភិបាលរងខេត្ត តំណាងមន្ទីរអង្គភាពខេត្ត រួមនឹងអាជ្ញាធរក្រុងស្រុកជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន បានគូសបញ្ជាក់ពីការអនុវត្តកិច្ចការរបស់រដ្ឋបាលខេត្តសៀមរាប ទាំងលើកិច្ចការរដ្ឋបាល ទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងគ្រោះ មហន្តរាយ និិងការដោះស្រាយបញ្ហាផ្សេងៗ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។ ឯកឧត្តម ក៏បានលើកយកនូវកិច្ចការសំខាន់ដែលរដ្ឋបាលខេត្ត ក៏ដូចរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពត្រូវបន្តការអនុវត្តក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយឯកឧត្តម បានសង្កត់ធ្ងន់ទៅលើបងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតការបរិច្ឆេតហើយនោះ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវជម្រុញដល់បងប្អូនទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណសម្រាប់បម្រើឲ្យការបោះឆ្នោត (ឯ.អ )។ ឯកឧត្តម បានគូសបញ្ជាក់អំពីលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បានចេញឯកសារបញ្ជាក់អត្តសញ្ញាណ ឯ.អ នៅតាមឃុំសង្កាត់ បានចំនួន ៣.៧៣៣នាក់។ ក្រោយពេលច្បាប់បោះឆ្នោតបានធ្វើវិសោធនកម្ម នឹងដាក់ឲ្យប្រើប្រាស់ទូទាំងប្រទេស ដូច្នេះមន្ត្រីរាជការ រួមទាំងក្រុងស្រុក ឃុំសង្កាត់ ត្រូវអប់រំប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ដើមី្បធានាបានសិទ្ធិស្របច្បាប់ក្នុងនាមពលរដ្ឋកម្ពុជា។

ក្នុងនោះដែរសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព និងការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់បម្រើឲ្យការបោះឆ្នោត ការដាក់ឈ្មោះព្រំប្រទល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ បញ្ហាសុំបង្កើតវត្តថ្មីក្នុងតំបន់រមណីយដ្ឋានអង្គរ បញ្ហាផ្លូវធ្វើស្អាតត្រូវបានជីកកកាយធ្វើឲ្យខូចសោភណ្ឌភាពផ្លូវ ព្រមទាំងសុំឲ្យធ្វើការកែតម្រូវនូវរាល់បញ្ហាប្រឈមលើកឡើងជាន់គ្នាដដែលៗ របស់មន្ទីរពាក់ព័ន្ធមួយចំនួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាភាពរបស់ប្រជាពលរដ្ឋ នៅក្នុងរដូវមានភ្លៀងធ្លាក់នេះ ព្រោះវាតែងតែបង្កឲ្យកើតមានជម្ងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនឈិក សំខាន់លើកុមារ ក៏ដូចមនុស្សគ្រប់វ័យ។

ជាមួយគ្នានោះលោកអភិបាលរងខេត្ត ក៏បានឯកភាពនូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥០ នេះ ក្នុងគោលដៅជម្រុញដល់អាជ្ញាធរ សមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសោភណ្ឌភាព សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងក្រុង ស្រុក ឃុំសង្កាត់ ជូនដល់គ្រប់គណបក្សនយោបាយ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ ម៉្យាងទៀត ចំពោះការដាក់បង្ហាញនូវបង្គោលព្រំប្រទល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ នោះជាការល្អ សម្រាប់បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់បានស្គាល់ច្បាស់អំពីភូមិសាស្ត្រ និងដែនសមត្ថកិច្ចរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ដើមី្បបង្កានៅពេលមានហេតុការណ៍អ្វីកើតឡើង ក្នុងការងាយស្រួលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ

គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៦គ្រួសាររស់នៅក្នុងភូមិធម្មជាតិរុនតាឯក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៦គ្រួសាររស់នៅក្នុងភូមិធម្មជាតិរុនតាឯក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.