Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ដោយ Pothe Thun
06/07/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះសង្ឃនៅតែដើរតួនាទីសំខាន់ក្នុងចូលរួមការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដោយបច្ចុប្បន្ននេះ មានសាលារៀនមួយចំនួនបានស្ថិតនៅក្នុងបរិវេណវត្ត និងមានការជួយគាំទ្រពីវត្ត។ ក្រៅពីនេះព្រះសង្ឃ ក៏បានជួយឧបត្ថម្ភ និងសាងសង់ជាអគារសិក្សា នៅតាមតំបន់ជនបទជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះសង្ឃជាគ្រូចៅអធិការវត្តមួយចំនួន ក្នុងក្រុងសៀមរាប រួមជាមួយពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ដោយមានការផ្តួចផ្តើមពី ព្រះវិបុលសត្ថា រី សាត ព្រះគ្រូចៅអធិការវត្តកេសរារាម ក្រុងសៀមរាប បានរួមគ្នាសាងសង់អគារសិក្សា ១ខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សាកន្សែងលើ ស្ថិតនៅភូមិកន្សែងលើ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីអាចឱ្យក្មេងៗសិស្សមតេយ្យមានកន្លែងរៀនសូទ្របានគ្រប់គ្រាន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះវិបុលសត្ថា រី សាត មានសង្ឃដីការឱ្យដឹងថា បច្ចុប្បន្ននេះ នៅសាលាបឋមសិក្សាកន្សែងលើនេះ មានអគារសិក្សាចំនួន ២ខ្នងហើយ សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៦ ប៉ុន្តែខ្វះអគារសម្រាប់សិស្សមតេយ្យរៀន ដែលតម្រូវឱ្យសិស្សថ្នាក់ធំមករៀននៅក្នុងរោងឈើ ជញ្ជាំងស្លឹកដូង ដោយឱ្យអគារថ្មសម្រាប់សិស្សមតេយ្យរៀនជាបណ្តោះអាសន្នសិន។ ដោយមិនឃើញពីការខ្វះខាតបែបនេះ ព្រះអង្គក៏បានគៀងគរព្រះសង្ឃនៅក្នុងក្រុងសៀមរាបរួមជាមួយពុទ្ធបរិស័ទ មកជួយសាងសង់អគារសិក្សា១ខ្នងនេះឡើង ដោយដំណើរការសាងសង់ជួលជាងធ្វើខ្លះ និងព្រះសង្ឃធ្វើដោយផ្ទាល់ខ្លះ ដែលរហូតមកដល់ពេលនេះសម្រេចបាន៩០ភាគរយហើយ។ នៅថ្ងៃនេះដែរ ព្រះសង្ឃជាព្រះគ្រូចៅអធិការវត្ត និងសមណៈនិសិត្ស បានមកជួយលាបថ្នាំអគារសាលារៀនថ្មីនេះ រួមជាមួយការងារផ្សេងៗទៀត ដែលមិនបានជួលជាងធ្វើ។

ព្រះវិបុលសត្ថា រី សាត បានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តោះបណ្តាលធនធានមនុស្ស ព្រះសង្ឃតែងតែផ្តល់នៅទីតាំងក្នុងបរិវេណវត្តសម្រាប់សាងសង់សាលារៀន និងជួយគាំទ្រដល់ដំណើរការបង្រៀនសិស្សជាប្រចាំផងដែរ។ ក្រៅពីនេះ វត្តរាម ក៏តែងតែផ្តល់ជាកន្លែងសម្រាប់ស្នាក់អាស្រ័យដល់សិស្សដែលមានជីវភាពខ្វះខាតមកបន្តការសិក្សាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សា កន្សែងលើអគារសិក្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩

គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ

គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.