Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

ដោយ Pothe Thun
05/07/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពីធីសំណេះសំណាលជាមួយសិស្សានុស្ស និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុន សែន អង្គរធំ ស្រុកអង្គរធំ ខេត្តសៀមរាប នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ផៃ សុខខេង នាយករង ខុទ្ទការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានណែនាំដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺអេដស៍ ខណៈបច្ចុប្បន្នករណីជំងឺអេដស៍នៅកម្ពុជា ហាក់កំពុងងើបឡើងវិញ។

ឯកឧត្ដម ផៃ សុខខេង មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា នៅតែបន្តរងការគំរាមកំហែងឥតឈប់ឈរពីការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។ ជាក់ស្តែងការចរាចរគ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក ជាពិសេសករណីរក្សាទុកកែច្នៃផលិត និងជួញដូរគ្រឿងញៀននៅកម្ពុជា នៅតែបន្តកើតមាន។ ជាមួយគ្នានោះ បទល្មើសគ្រឿងញៀនដែលលេចធ្លោសម្រាប់កម្ពុជា មានដូចជាករណីរក្សាទុកកែច្នៃ ផលិត ជួញដូរ និងមានសារធាតុគីមីផ្សំ ដែលបានកើតមាននៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ក្នុងគោលបំណងនាំចេញទៅក្រៅប្រទេសតាមច្រកព្រំដែនកម្ពុជា-វៀតណាម និងដឹកជញ្ជូនចេញតាមច្រកសមុទ្រកម្ពុជា។

ឯកឧត្ដម ក៏បានណែនាំដល់លោកគ្រូអ្នកគ្រូ ត្រូវពង្រឹងបន្ថែមនូវបរិស្ថានសាលារៀន តាមរយៈការអប់រំអំពីភាពគ្មានការប្រើប្រាស់គ្រឿងញៀននៅក្នុងសាលារៀន ព្រោះការអប់រំ គឺជាឆ្អឹងខ្នងដ៏រឹងមាំសំរាប់មនុស្សគ្រប់ជាតិសាសន៍ ហើយសុខភាពជាឫសគល់នៃជីវិត ប៉ុន្ដែបើសិនមានសេពគ្រឿងញៀនវានឹងនាំឱ្យមានការបំផ្លាញដល់សុខភាព។ ដូច្នេះជួយពង្រឹងបរិស្ថានសាលារៀនឱ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងត្រៀមបង្ការក្មេងៗដែលទៅសាលារៀនកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន តាមរយៈការផ្សព្វផ្សាយអប់រំ ការអភិវឌ្ឍសហគមន៍ ការអប់រំជាក្រុម ដើម្បីទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រឿងញៀន។ ដោយឡែកចំពោះបញ្ហាជំងឺអេដស៍នៅកម្ពុជា ដោយភាគច្រើនកើតឡើងដោយសារមនុស្សស្រលាភេទដូចគ្នា។ ឯកឧត្ដមក៍បានអំពាវនាវដល់សិស្សានុសិស្ស ចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ ការសែបគ្រឿងញៀន ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងស្នើរអោយសិស្សានុសិស្សដែលគ្រប់អាយុបានធ្វើប័ណ្ណបោះឆ្នោត ទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ណាស់ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសមាជិក ២២ក្រសួងចូលរួម ហើយបានដាក់ចេញនូវយុទ្ធសាស្ដ្រចំនួន ៥ចំណុចសំរាប់អនុវត្ដ គឺ ១-កាត់បន្ថយតំរូវការ ២-កាត់បន្ថយការផ្គត់ ផ្គង់ ៣-កាត់បន្ថយការគ្រោះថ្នាក់ ៤-ពង្រឹង ការអនុវត្ដច្បាប់ និង៥-ពង្រឹងពង្រីកកិច្ច សហប្រតិបត្ដិការអន្ដរជាតិ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រឿងញៀនជំងឺ​អេដស៍​សិស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤៩

គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ

គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.