Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្តទទួលវត្ថុបុរាណចំនួន ៧៧បន្ថែម ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប

ដោយ Pothe Thun
04/07/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្តទទួលវត្ថុបុរាណចំនួន ៧៧បន្ថែម ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន ៧៧បន្ថែមទៀត ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត ដោយវត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក មានដូចជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា៖ កាំបិត ពូថៅ និងចានជាដើម។

លោក ណក់ បូរុន ជាអ្នកប្រកបរបររកស៊ីមួយរូប រស់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា វត្ថុបុរាណមានចំនួន ៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជាពលរដ្ឋ និងខ្លះទៀតប្រជាពលរដ្ឋបានប្រគល់ជូនលោកយកមករក្សាទុកបន្ត ដែលមានប្រភពនៅក្នុងខេត្តសៀមរាបខ្លះ និងមកពីខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ ហើយការរក្សាទុកនេះដោយយល់ថា វត្ថុទាំងនោះជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា។ លោកបន្តថា ក្រោយទទួលបានព័ត៌មានពីមិត្តភ័ក្ត្ររបស់លោកថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណ មិនឱ្យបាត់បង់នោះ លោកក៏ស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សាបន្ត ទុកជាមរកតសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។ ក្រោយពេលមកដល់សារមន្ទីរ បានឃើញការតាំងបង្ហាញវត្ថុពីបុរាណជាច្រើនរាប់រយប្រភេទ ត្រូវបានថែរក្សាយ៉ាងល្អប្រសើរបែបនេះ លោកពិតជាសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំង ថែមទាំងជឿជាក់ថា ការប្រគល់ជូនវត្ថុទាំងនោះ មកសារមន្ទីរដើម្បីថែរក្សាបន្ត ពិតជាមានសុវត្ថិភាពបំផុត។

លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុសិល្បៈដែលប្រជាពលរដ្ឋបានប្រគល់មកកាន់សារមន្ទីរ ភាគច្រើនជាកុលាលភាជន៍ ប្រហែលជាឧបករណ៍ដីដុតនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ និងសម័យអង្គរ និងឧបករណ៍ ជាប្រភេទលោហៈ ភាគច្រើនជាឧបករណ៍ប្រើប្រាស់។ ដោយភាគច្រើននៃវត្ថុសិល្បៈដែលបានប្រគល់ជូនមានច្រើនជាងគេ គឺកងដៃ ចំនួន២៤បំណែក និងពូថៅចំនួន១៨បំណែក ប៉ុន្តែក្រុមអ្នកជំនាញពុំទាន់អាចកំណត់អាយុកាល នៃវត្តុបុរាណទាំងនោះច្បាស់លាស់នៅឡើយ។ លោកបន្តថា ក្រោយពេលទទួលបានវត្ថុសិល្បៈទាំងនោះ ក្រុមអ្នកជំនាញនៃសារមន្ទីរ កំពុងធ្វើការចុះបញ្ជី វាស់ប្រវែង ថ្លឹងទំងន់ ទៅតាមបែបបទក្នុងសារមន្ទីរ ទើបឈានទៅរក្សាទុកក្នុងសីតុណ្ហភាពថេរ ដើម្បីការពារវត្ថុទាំងនោះ ទើបចាប់ផ្តើមធ្វើការសម្អាត ដកកំណក់ដី និងលាបដើម្បីការពារស្រទាប់ខាងក្រៅនៃលោហៈទាំងនោះពីបរិយាកាសខាងក្រៅ រួចតភ្ជាប់បំណែកលោហៈណាដែលពុកផុយ តាមរូបរាងដើមឡើងវិញ តាមដែលអាចធ្វើទៅបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្ថែមថា នាពេលអនាគតសារមន្ទីរ គ្រោងធ្វើការតាំងបង្ហាញវត្ថុបុរាណទាំងនោះជូនសាធារណជនបានទស្សនា និងសិក្សាស្វែងយល់ ក្រោយពេលអ្នកជំនាញធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃវត្ថុបុរាណទាំង៧៧នេះរួចរាល់។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រីករាយស្វាគមន៍ ការប្រគល់ជូនវត្ថុបុរាណផ្សេងៗ ដែលប្រជាពលរដ្ឋបានរកឃើញឬរក្សាទុកនៅផ្ទះ បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែទាំ និងអភិរក្សបន្ត សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្រាវជ្រាវ ព្រោះថាសារមន្ទីរជាកន្លែងដែលអាចរក្សាវត្ថុទាំងនោះប្រកបដោយសុវត្ថិភាព៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីជាង ២ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប

ពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីជាង ២ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.