Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាង ៣០០គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ដោយ Pothe Thun
31/12/2024
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាង ៣០០គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិចំនួន ៣៥០គ្រួសារ រស់នៅក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចខេត្ត មានប្រសាសន៍ថា នេះជាលើកទី៥ហើយ សម្រាប់ការផ្ដល់កញ្ចប់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងចាស់ជរាក្រីក្រតាមសហគមន៍ក្នុងឆ្នាំ២០២៤ ដោយលើកទី១ នៅស្រុកសូទ្រនិគម, លើកទី២ នៅស្រុកជីក្រែង, លើកទី៣ នៅក្រុងសៀមរាប, លើកទី៤ នៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រី និងលើកទី៥ នៅស្រុកអង្គរជុំ និងស្រុកវ៉ារិន នាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងគ្រោះដោយមិនបានជួយយកចិត្តទុកដាក់ពីរដ្ឋាភិបាលឡើយ។ ការផ្ដល់អំណោយជូនដល់បងប្អូនដែលរងគ្រោះ គឺជាកាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនដែលកំពុងរងគ្រោះ និងជួបការលំបាករបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាជំហានៗ។ ជាក់ស្តែងជាសក្ខីភាពស្រាប់នាថ្ងៃនេះ គឺជាចែករំលែក ដែលអាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ណាមួយឡើយ។ លោកបន្តថា ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ យើងមិនអាចដឹងមុនបានឡើយ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបបន្តទៀត ដើម្បីដោះជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ រក្សាអនាម័យចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗ។ ជាមួយនោះ សូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រោះធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល ១២ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជិត ៥០លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរ

រយៈពេល ១២ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជិត ៥០លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរ

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥

សិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាពីព្រះចៅអធិការវត្តប្រាសាទគោកចក

សិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាពីព្រះចៅអធិការវត្តប្រាសាទគោកចក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.