Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាពីព្រះចៅអធិការវត្តប្រាសាទគោកចក

ដោយ Pothe Thun
02/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាពីព្រះចៅអធិការវត្តប្រាសាទគោកចក
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ សិស្សានុសិស្សនៃសិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ក្រុងសៀមរាប ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ពីព្រះចៅអធិការវត្តប្រាសាទគោកចក តាមរយៈការបណ្តុះសុជីវធម៌ គុណធម៌ ចរិយាធម៌ ព្រោះពួកគាត់ជាធនធានមនុស្សជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី ជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា កម្មវិធីអប់រំសីលធម៌ដល់សិស្សានុសិស្សនេះ ធ្វើឡើងតបតាមការស្នើសុំពីគណៈគ្រប់គ្រងសាលា ដើម្បីជួយបណ្តុះឆន្ទៈដល់កុមារឱ្យពួកគាត់ចេះស្រឡាញ់ និងប្រព្រឹត្តិតែអំពើល្អ រស់នៅក្នុងគុណធម៌ មានសុជីវធម៌ សីលធម៌ជាមួយនឹងឥរិយាបទស្រគត់ស្រគំ។ បន្ថែមពីនេះក៏ជាចំណែកជួយផ្តល់ចំណេះដឹង ស្គាល់បាប បុណ្យ គុណ ទោស ចេះគោរពប្រតិបត្តិព្រះសង្ឃ ថ្នាក់ដឹកនាំ ម្តាយឪពុក ចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ ស្របតាមទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាល។

ព្រះចៅអធិការ បានកត់សម្គាល់ឃើញថា ពេលបច្ចុប្បន្ននេះ ការធ្លាក់ចុះនៃតម្លៃសីលធម៌ គុណធម៌ បានកំពុងធ្វើឱ្យសិស្សមួយភាគធំក្លាយជាក្មេងទំនើង សេពគ្រឿងញៀន គេចពីសាលារៀន និងបង្កភាពអណាធិបតេយ្យនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់សង្គម និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ហេតុនេះស្នើគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ រួមនឹងអាណាព្យាបាល ជួយតាមដានពិនិត្យអាកប្បកិរិយា ឥរិយាបទរបស់កូន បើមានសកម្មភាពមិនប្រក្រតីណាមួយ សូមជូនរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ និងជួយអប់រំណែនាំបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៥នេះ កម្មវិធីអប់រំសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនា នឹងបន្តចុះអប់រំដល់សិស្សានុសិស្សនៅសាលាចំនួន២ ក្នុងសង្កាត់គោកចក គឺសាលាបឋមសិក្សាប្រាសាទគោកចក និងសាលាបឋមសិក្សាមុខនាគ ក្នុងក្រុងសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាប្រាសាទគោកចកអប់រំសីលធម៌តាមបែបព្រះពុទ្ធសាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង

ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

ភូមិចំនួន៦ ក្នុងស្រុកពួក ត្រូវបានមន្ត្រីជំនាញប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៦ ក្នុងស្រុកពួក ត្រូវបានមន្ត្រីជំនាញប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.