Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង

ដោយ Pothe Thun
03/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមនិស្សិតស្ម័គ្រចិត្ដ និងសាស្ដ្រាចារ្យមកពីប្រទេសកូរ៉េខាងត្បូង បានជួយសាងសង់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារៈសិក្សា និងកីឡាមួយចំនួនទៀត ដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ក្នុងន័យរឹតចំណងមិត្ដភាពសិស្ស និងនិស្សិតប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត។

លោក ផាក ស៊ូនហ៊ីយុន (Baik Soon Hyun) សាស្ដ្រាចារ្យនៃសាកលវិទ្យាល័យកេម្យុង បានឱ្យដឹងថា អគារដែលផ្ដល់ជូននេះ មានទទឹង១០ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ ដោយប្រើពេលមួយសប្ដាហ៍ ដើម្បីសាងសង់ឡើងសម្រាប់ជួយសម្រួលដល់កិច្ចការងាររបស់លោកគ្រូអ្នកគ្រូ ចំណាយថវិកាប្រមាណ១ម៉ឺនដុល្លារ។ ជាមួយគ្នានេះ ក្រុមនិស្សិតក៏បានជួយលាបថ្នាំជញ្ជាំងសាលារៀន ក្រាលកូរ៉ូឡា ព្រមទាំងផាត់ពណ៌រូបភាពផ្សេងៗ ព្រមទាំងបានសម្ដែងសិល្បៈវប្បធម៌កូរ៉េ ជូនសិស្សានុសិស្សទស្សនាផងដែរ។ ការផ្ដល់នូវអំណោយអគារសាលប្រជុំ ក៏ដូចសម្ភារៈសិក្សានាពេលនេះ គឺដើម្បីបង្ហាញពីការស្រលាញ់រាប់អានគ្នារបស់សិស្ស និងនិស្សិតប្រទេសទាំងពីរ។

លោកបន្ដថា ក្រុមនិស្សិតស្ម័គ្រចិត្ដ បាននាំយកថវិកាពីសាកលវិទ្យាល័យកេម្យុង មកសាងសង់សាលារៀននៅខេត្ដសៀមរាប ចាប់តាំងពីឆ្នាំ២០០៧ ដែលមកដល់ពេលនេះ បានសាងសង់សាលារៀន សាលប្រជុំ ក៏ដូចជាសម្ភារៈសិក្សាជាច្រើន។ លោក និងក្រុមនិស្សិត ក៏នឹងមានគម្រោងជួយផ្ដល់ជំនួយសាលារៀនបន្ដទៀតដល់ខេត្តសៀមរាប ដើម្បីជួយជំរុញការអប់រំដល់កុមារក្នុងខេត្ដសៀមរាប ឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក តាន់ វិច្ឆិការង្ស៊ី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកប្រាសាទបាគង បានបង្ហាញថា ការផ្ដល់អគារសាលប្រជុំនាពេលនេះ បង្ហាញថារដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសកូរ៉េ កាន់តែជាមិត្ដភាពជិតស្និតយូរអង្វែងថែមទៀត។ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនប្រទេសកូរ៉េ ចំពោះសមិទ្ធផលនាពេលនេះ ព្រោះថាសាលាបឋមសិក្សានេះនៅខ្វះខាតច្រើនសម្រាប់បម្រើឱ្យធនធនធានមនុស្ស។ លោកក៏សូមអំពាវនាវដល់សាស្ដ្រាចារ្យ និស្សិតនៃប្រទេសកូរ៉េ បន្ដជួយដល់វិស័យអប់រំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឱ្យកាន់តែរីកចម្រើន ដើម្បីឱ្យពួកគាត់មានសមត្ថភាពក្នុងចូលរួមសង្គមជាតិ ព្រមទាំងស្នើឱ្យលោកគ្រូអ្នកគ្រូចូលរួមថែរក្សាសាលប្រជុំនេះឱ្យបានយូរអង្វែង៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាភូមិស្ទឹង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

ភូមិចំនួន៦ ក្នុងស្រុកពួក ត្រូវបានមន្ត្រីជំនាញប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៦ ក្នុងស្រុកពួក ត្រូវបានមន្ត្រីជំនាញប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.