Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

ដោយ Pothe Thun
03/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អុឹង គឹមលាង អភិបាលរងខេត្ត លោកលោកស្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពក្នុងខេត្ត រួមនឹងមន្ត្រី និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរ បង្ហាញថា សិក្ខាសាលានាពេលនេះ ធ្វើឡើងដើម្បីបង្ហាញពីសមិទ្ធផលដែលមន្ទីរសម្រេចបានកន្លងមក ក្នុងវិស័យកសិកម្ម និងពិភាក្សាពីបញ្ហាប្រឈមនានា ដើម្បីកំណត់បាននូវដំណោះស្រាយ ឈានទៅលើកទិសដៅអនុវត្តការងារបន្ត និងធ្វើការកែលម្អការអនុវត្តសកម្មភាពឆ្នាំ២០២៤កន្លងទៅ ឱ្យទទួលលទ្ធផលឆ្លើយតបតាមតម្រូវការ សម្រាប់កំណើនប្រើប្រាស់ក្នុងស្រុក និងភ្ញៀវទេសចរ ក្នុងន័យធ្វើយ៉ាងណាបានច្រើនជាងមុន រហ័សជាងមុន និងប្រកបដោយសុវត្ថិភាពជាងមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អុឹង គឹមលាង អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់មន្ទីរ ដែលអនុវត្តបានកន្លងមក ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ក្នុងកិច្ចសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយ អប់រំ និងការកំណត់ឱ្យបាននូវមុខសញ្ញាជនល្មើសក្នុងការងារវិស័យព្រៃឈើ និងវិស័យជលផល ដែលមានការចូលរួមសហការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការបង្ក្រាប ធ្វើឱ្យយើងសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ មានប្រសាសន៍ថា ដើម្បីជំរុញ និងលើកកម្ពស់អភិវឌ្ឍវិស័យកសិកម្ម តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ គឺ៖ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីឃុំសង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ឯកឧត្តម បន្តថា ផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម មានចក្ខុវិស័យកសិកម្ម គឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែងប្រកបដោយនិរន្តរភាព ហើយវិស័យកសិកម្មនៅតែរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះគោលនយោបាយកសិកម្មគឺ៖ ទី១.កសិករមានហូប ទី២.មានប្រើ ទី៣.មានបាន និងទី៤.មានរហូត។ ជាក់ស្ដែងសិក្ខាសាលានាពេលនេះដែរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរិះរកចំណុចខ្លាំង ចំណុចខ្សោយ ឬបញ្ហាប្រឈមនានា និងការចែករំលែកបទពិសោធ ក៏ដូចជាឱកាស ដើម្បីដាក់វិធានការដោះស្រាយ និងកំណត់សកម្មភាពជាអាទិភាពសំដៅប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាបជាផ្លូវការ

ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាបជាផ្លូវការ

សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រជែងសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៥ នាមុខប្រាសាទអង្គរវត្ត

សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រជែងសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៥ នាមុខប្រាសាទអង្គរវត្ត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.