Sunday, June 22, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រជែងសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៥ នាមុខប្រាសាទអង្គរវត្ត

ដោយ Pothe Thun
06/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រជែងសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៥ នាមុខប្រាសាទអង្គរវត្ត
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សំណេរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ នៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុតនឹងប្រារព្ធឡើងជាលើកទី២នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ខាងមុខ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាមុខប្រាសាទអង្គរវត្តថ្ងៃទី០៥ ខែមករាឆ្នាំ២០២៥ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងពីគុណតម្លៃនៃរមណីយដ្ឋានអង្គរ ផ្សាភ្ជាប់ជាមួយការប្រកួតសំណេរអង្គរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ។

លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំសំណេរអង្គរ លើកទី២ នេះមានបេក្ខជនចំនួនជាង១២០០នាក់បានចុះឈ្មោះចូលប្រកួតក្នុងនោះ បេក្ខជនវ័យចាស់ជាងគេអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ និងមានជនបរទេសចូលរួមប្រកួតហើយ បេក្ខជនភាគច្រើនជាអ្នកខេត្តសៀមរាប និងមកពីបណ្តារាជធានីភ្នំពេញ ខេត្តផ្សេងៗផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

19/06/2025
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

19/06/2025

លោកបានបញ្ជាក់ដែលថា បេក្ខជនជាប់ជ័យលាភីទាំង៦នាក់ ក្នុងសម្រាប់ជ័យលាភីលេខ១ នឹងទទួលបានការលើកទឹកចិត្តថវិកាចំនួន៥លានរៀល លេខ២ចំនួន៣លានរៀល និងលេខ៣ ២លានរៀល។ លើសពីនេះក៏បានទទួលការឧបត្ថម្ភពីសប្បុរសជន និងផ្នែកឯកជនខ្លះផងដែរពិសេសនោះក្រុមហ៊ុនអាទីហ្សង់នឹងឆ្លាក់ពានថ្មប្រគល់ជូនជាអនុស្សាវរីយ៍ប្រចាំជីវិតហើយសំណេរជាប់ជ័យលាភីពីលេខ១ដល់លេខ៣នឹងយកទៅតម្កល់ទុកនៅក្រសួងអប់រំ ពិសេសជាងនេះទៅទៀត បេក្ខជនដែលសរសេរអក្សរស្អាតជាងគេនឹងទទួលបានការឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាសការងារបន្ថែមពីក្រុមគណៈមេធាវី ឱ្យចម្លងក្រមរដ្ឋប្បវេណីនិងក្រមព្រហ្មទណ្ឌ ជាសំណេរដោយដៃសុទ្ឋសាធ ដើម្បីទុកជាសំណេរឯកសារប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយៗយកគំរូតាម។

សូមបញ្ជាក់ថា ការប្រកួតប្រជែងសរសេរតាមអានសំណេរអង្គរ គណៈកម្មការនឹងចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនដោយជ្រើសរើសយកអក្ខរ៉ាវីរុទ្ឋត្រឹមត្រូវតាមអក្ខរក្រមវចនានុក្រមសម្តេចសង្ឃរាជជួនណាត វចនានុក្រមរាជបណ្ឌិតសភាកម្ពុជា និងសន្ទានុក្រមនានា និងជ្រើសរើសយកអ្នកសរសេរអក្សរស្អាតដើម្បីវាយតម្លៃផ្តល់ពិន្ទុទទួលជ័យលាភីក្នុងនោះបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១-៣ និងបេក្ខអាយុ១៩ឆ្នាំឡើង ជ័យលាភីលេខ១-៣ដូចគ្នា ។ ព្រឹត្តិការណ៍សំណេរអង្គរនេះ សហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបព្រមទាំង ទទួលបានការឧបត្ថម្ភគាំទ្រពីវិស័យឯកជនមួយចំនួនទៀត៕

អត្ថបទ និងរូបភាព : លោក យូ វង្ស និងលោក ជា ស្រស់
កែសម្រួល : ហាំ ម៉េងហួត

Tags: សំណេរអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    34 shares
    Share 14 Tweet 9
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    292 shares
    Share 117 Tweet 73
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    769 shares
    Share 587 Tweet 76
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8950 shares
    Share 5411 Tweet 1475
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,911)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,259)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,082)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (893)
  • សាសនា និង មនុស្សធម៌ (1,033)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (246)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.