Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក

ដោយ Pothe Thun
08/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានបើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក ឃឺន សុគុណវិសិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្តែងលើទីតាំងដីរងការទន្ទ្រាន ២០១ទីតាំង ស្មើនឹងទំហំផ្ទៃដី ២.០០៣,១៤ហិកតា ក្នុងនោះមាន ៨ទីតាំង ស្មើនឹងទំហំផ្ទៃដី ៤៨,០៩ហិកតា ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងឈូសឆាយដីព្រៃថ្មី ៦ទីតាំង ស្មើនឹងទំហំផ្ទៃដី ១៤,៩២ហិកតា ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ និងចន្ទីមាន ១៨០ទីតាំង ស្មើនឹងទំហំផ្ទៃដី ១.៩៣២,២៦ហិកតា។ ទីតាំងធ្លាប់កសាងសំណុំរឿង ៧ទីតាំង ស្មើនឹងទំហំផ្ទៃដី ៧,៨៧ហិកតា នៅតែបន្តគ្រប់គ្រងដោយឃើញមានដាំដំឡូង។

លោកបានឱ្យដឹងទៀតថា ចំពោះដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្រុមការងារបានធ្វើការចុះល្បាតពិនិត្យជាក់ស្តែងទីតាំងដីរងការទន្ទ្រាន ១៥៦ទីតាំង ស្មើនឹងទំហំផ្ទៃដី ២.៨៩១,០៤ហិកតា។ ក្នុងនោះទីតាំងកាប់រុករានដីព្រៃថ្មីចំនួន ៩ទីតាំង ស្មើនឹងទំហំផ្ទៃដី ១០៤,៩២ហិកតា ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ ចេក ខ្នុរ ចេក និងចន្ទីមានចំនួន ១៣៧ទីតាំង ស្មើនឹងទំហំផ្ទៃដី ២.៧៥៩,៨ហិកតា និងទីតាំងធ្លាប់កសាងសំណុំរឿងចំនួន ១០ទីតាំង ស្មើនឹងទំហំផ្ទៃដី ២៦,៣២ហិកតា នៅតែបន្តគ្រប់គ្រងឃើញមានដាំដំឡូង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អុឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ការកាប់ព្រៃទន្ទ្រានដី យកធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅតែមានការកើតឡើងគួរឱ្យកត់សម្គាល់ ដែលអ្នកពាក់ព័ន្ធត្រូវរួមគ្នាគិតពិភាក្សាដោះស្រាយឱ្យបានត្រឹមត្រូវតាមច្បាប់គតិយុត្ដ។ ជាមួយនោះ មន្ដ្រីពាក់ព័ន្ធត្រូវបង្ហាញពីផ្ទៃដីដែលជនខិលខូចកាប់ព្រៃទន្រ្ទានយកដីក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ដើម្បីធ្វើរបាយការណ៍ជូនក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្ត បន្តថា ក្រោយពេលពិនិត្យរកឃើញបទល្មើសធនធានធម្មជាតិច្បាស់លាស់ អ្នកពាក់ព័ន្ធត្រូវសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីមុខមាត់ខេត្ដសៀមរាប។ លោកបន្ថែមថា គ្មានអ្នកណាម្នាក់អាចលាក់បាំងជិត ក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ ដូច្នេះសូមឱ្យអ្នកពាក់ព័ន្ធត្រូវទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានជាដាច់ខាត៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បទល្មើសធនធានធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.