Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

ដោយ Pothe Thun
13/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប បានលើកឡើងថា ដើម្បីជួយឱ្យការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ គឺមានកត្តាជាច្រើនរួមសមគ្នា ដូចជា៖ ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។ ប៉ុន្តែក្នុងនោះ “កត្តាខ្លួនឯង” គឺជាកត្តាធំជាងគេដែលអាចធ្វើឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

យុវតី ហោ ឆិឆាណាន និងយុវជនថោង និស្ស័យ បានលើកឡើងថា ដើម្បីឲ្យការសិក្សាទទួលបានជោគជ័យ ទាមទារឲ្យសិស្សានុសិស្សគ្រប់រូបមានគោលដៅឱ្យច្បាស់លាស់ តាមរយៈការប្រើប្រាស់ពេលវេលា រៀបចំកាលវិភាគនៃការសិក្សាទាំងនៅសាលារៀន និងនៅផ្ទះ ដោយការខិតខំមើលមេរៀន ដោះស្រាយលំហាត់ឲ្យបានច្រើន។ ក្នុងនោះដែរ ដើម្បីទទួលបានលទ្ធផលល្អ មានកត្តារួមជាច្រើន តែ “កត្តាខ្លួនឯង” គឺជាកត្តាមួយដែលចាំបាច់បំផុតសម្រាប់សិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា។

ក្នុងនោះផងដែរ យុវតី២រូបដែលមកពីស្រុកជីក្រែង និងស្រុកក្រឡាញ់ បានលើកឡើងថា ទោះជាសាលានៅតាមជនបទ ឬនៅតាមទីក្រុងក៏ដោយ ការខិតខំសិក្សាស្ដាប់គ្រូពន្យល់ និងសិក្សាបន្ថែមដោយខ្លួនឯង តាមរយៈការសិក្សាស្រាវជ្រាវ និងចេះសួរមិត្តភក្តិបន្ថែមទើបទទួលបានលទ្ធផលល្អ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជាមួយគ្នានេះដែល យុវតី ម៉ីហ្វាង ដែលទទួលបាននិទ្ទេស អេ(A) ក៏បានលើកឡើងដែលថា កាសិក្សា ទទួលលទ្ធផលល្អនេះ ខ្លួនពិតជាសប្បាយចិត្ត និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលដឹកដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណត់ចក្ខុវិស័យនៅក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរការរីកចំម្រើន ក្នុងនោះការអប់រំ និងការកសាងធនធានមនុស្សក៏នៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។
(កិច្ចសម្ភាសន៍៣)

សូមបញ្ជាក់ដែរថា៖ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ នៅខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងចំនួន១០.៧៣៦នាក់ ស្រី៦.២៥៧នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩.១២៥នាក់ ស្រី៥.៥០៤នាក់ ។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស Aចំនួន២២១នាក់ ស្រី១២២នាក់ , និទ្ទេស B ចំនួន៨៦៤នាក់, និទ្ទេស Cចំនួន២០៧១នាក់, និទ្ទេស D មានចំនួន៣.២៩៨នាក់ និង និទ្ទេស E មានចំនួន២.៦៧១នាក់៕

អត្ថបទ និងរូបភាព ៖លោក ហាំ ម៉េងហួត

Tags: សិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ពិធីក្រុងពលីបើកការសាងសង់ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប

ពិធីក្រុងពលីបើកការសាងសង់ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.