Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ដោយ Pothe Thun
13/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងឱកាសដាំដើមក្រឡាញ់ចំនួន២៥ដើមនៅព្រំប្រទល់ស្រុកពួក និងស្រុកក្រឡាញ់នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាប បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកក្រឡាញ់ និងអាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព លឿនរហ័ស និងគណនេយ្យភាព ដោយឈរលើស្មារតីសាមគ្គីភាព និងសហការស្អិតរមួត ពោលគឺមានសាមគ្គី និងយុត្តិធម៌ ទើបការងារទទួលបានប្រសិទ្ឋភាពនិងប្រសិទ្ឋផល។

ឯកឧត្តម ក៏បានជំរុញតាមរយៈអាជ្ញាធរមូលដ្ឋានរួមគ្នាលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសហគមន៍ បង្កើតឱកាសនាំចូលនូវនឹងកន្លែង នូវការដាំដំណាំបន្លែបង្ការ ក្បែរផ្ទះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងឈានជាបណ្តើរៗនាំចេញទៅកាន់ទីផ្សារក្នុងមូលដ្ឋាន ឬទីផ្សារក្នុងស្រុក សំដៅពង្រឹងលំនឹងសេដ្ឋកិច្ចនិងជីវភាពគ្រួសារ។

ជាមួយគ្នានោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានណែនាំដល់រដ្ឋបាលស្រុក្រឡាញ់ត្រូវនាំគ្នាបំផុស និងជំរុញប្រជាពលរដ្ឋ និងអង្គភាពស្ថាប័នគ្រប់ផ្នែកគ្រប់វិស័យ ឱ្យនាំគ្នាដាំកូនឈើនៅតាមដងផ្លូវ ទីសាធារណៈ ទីអារាម សាលារៀន ជាពិសេសលើកទឹកចិត្តឱ្យមានការដាំឈើប្រភេទក្រឡាញ់នៅតាមព្រំប្រទល់ស្រុកជាប់នឹងស្រុកក្រឡាញ់ដើម្បីទុកជានិមិត្ត ឬតំណាងឈ្មោះនៃស្រុកក្រឡាញ់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកសុខណារ៉េត អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា៖សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋបាលស្រុកនឹងស្នើសុំដល់អង្គភាពមន្ទីរពាក់ពន្ឋ័ផ្តល់នូវ កូនឈើចម្រុះដើម្បីយកមកដាំនៅតាមដងផ្លូវសំខាន់ៗក្នុងស្រុកដែលឆ្នាំនេះគ្រោងនឹងដាំឱ្យបាន២៥០០០ដើម ខណៈដែលឆ្នាំ២០២៣ និង២០២៤ដាំបានជាង១ម៉ឺនដើមគិតទាំងព្រៃលិចទឹកផងដែរ។

ក្នុងនាមក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក លោក សុខ ណារ៉េត បានថ្លែងអំណរសាទរចំពោះឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណ:រដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប។ លោក សុខ ណារ៉េត ក៏បានរម្លឹកនូវអនុស្សាវរីយ៍រយ:ពេលជាង១០ឆ្នាំកន្លង ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍បានជួយសម្របសម្រួលនិងណែនាំឲ្យរដ្ឋបាលស្រុកអនុវត្តឲ្យបានល្អជាប្រចាំលើការផ្តល់សេវាសាធារណៈដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងបានផ្តល់អនុសាសន៍និងយោបល់គន្លឹះល្អសម្រាប់រដ្ឋបាលស្រុកយកទៅអនុវត្តទទួលបានប្រសិទ្ឋផលល្អ៕

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស

Tags: ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីក្រុងពលីបើកការសាងសង់ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប

ពិធីក្រុងពលីបើកការសាងសង់ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា

ជ័យជម្នះ ៧មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចារជាប់ក្នុងបេះដូងប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ

ជ័យជម្នះ ៧មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចារជាប់ក្នុងបេះដូងប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.