Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីក្រុងពលីបើកការសាងសង់ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប

ដោយ Pothe Thun
13/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សួនតេជោសន្តិភាព ត្រូវបានធ្វើពិធីក្រុងពលីបើកការសាងសង់ នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការនិមន្តព្រះសង្ឃស្វាធ្យាយប្រោះព្រហ្មឲ្យមានសុភមង្គលមានលាភជ័យ សិរីសួស្តីសេចក្ដីសុខចម្រើន មានជោគជ័យក្នុងការសាងសង់សួនច្បារតេជោសន្តិភាព និងមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមលោកជំទាវជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារចុះជួយខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ធំ ព្រមទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា៦០០នាក់ចូលរួម ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានឲ្យដឹងថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព ខេត្តសៀមរាប ពិតជាមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិពេញលេញដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ។ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ ខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចទេសចរណ៍កម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និងគុណតម្លៃនៃការបញ្ចប់សង្រ្គាម និង នាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា និងខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការគូសបញ្ជាក់ថា កិច្ចដំណើរការសាងសង់សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែង នៃប្រវត្តិការណ៍នៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចបានបន្តទៀតថា សួនតេជោសន្តិភាពបានរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩គុណ២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ៩ទឹក១ហ៊ុន១លី ។ សួនតេជោសន្តិភាពបែងចែកជា ៣ផ្នែក សំខាន់ៗ រួមមាន ផ្នែកទី១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទវិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖ ថ្នាក់ទី១មានបីជ្រុង តំណាងឲ្យការធានា៣យ៉ាង, ថ្នាក់ទី២មានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣ មាន៧ជ្រុង តំណាងឲ្យកត្តាទាំង៧ដែលនាំមកនូវជ័យជម្នះ។

សម្ដេចក៏បានលើកឡើងថា ដោយសារភាពចាំបាច់ និងតម្រូវការជាប្រវត្តិសាស្ត្រនេះ សម្ដេច តេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបវិមានឈ្នះឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន  ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រ នៃដំណើរការអនុវត្តទៅតាមទិសនានា ។ សម្តេចពិជ័យសេនា បានសម្តែងនូវឧបការៈគុណ ដោយមិនអាចកាត់ថ្លៃបានចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និង បានដឹកនាំគោលនយោបាយនេះ រហូតសម្រេចបានការបញ្ចប់សង្គ្រាម ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា នូវបុព្វបទ នូវការកសាងមាតុភូមិដ៏កម្សត់ ឲ្យមានឈ្មោះដ៏ឧត្ដុងឧត្ដមដូចបច្ចុប្បន្ននេះ ។

សម្តេចពិជ័យសេនា ក៏បានស្នើឲ្យឯកឧត្តមអភិបាលខេត្តសៀមរាប ក្នុងការរៀបចំសាងសង់សួនតេជោសន្តិភាព គឺត្រូវមានការចូលរួមពីគ្រប់តួអង្គទាំងអស់ អតីត ប្រតិបត្តិនយោបាយឈ្នះឈ្នះ ហើយកំពុងក្លាយជាប្រតិបត្តិករ នៃសន្តិភាព រួមចំណែកការផ្តល់នូវតឹកតាងអំណះអំណាងជាក់លាក់ពិតប្រាកដ រួមទាំងបទពិសោធ ដើម្បីក្រុមការងារសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ចារឹកតាក់តាងតាក់តែងចងក្រងទុកសម្រាប់ជារតកសម្រាប់មនុស្សជាតិ ទាំងក្នុងនិងក្រៅប្រទេស និងបានកសាងនូវទស្សនវិស័យវិមានឈ្នះឈ្នះ ក្រោមបាវចនា នៃកតញ្ញូ និងសុខដុម ៕
អត្ថបទ និងរូបភាព: លោក ទ្រា ពន្លឺ
កែសម្រួល: លោក ហាំ ម៉េងហួត

Tags: សួនតេជោសន្ដិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា

ជ័យជម្នះ ៧មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចារជាប់ក្នុងបេះដូងប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ

ជ័យជម្នះ ៧មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចារជាប់ក្នុងបេះដូងប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ

ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹងអំពីសហគមន៍ និងវប្បធម៌ប្រទេសទាំង២

ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹងអំពីសហគមន៍ និងវប្បធម៌ប្រទេសទាំង២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.