Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹងអំពីសហគមន៍ និងវប្បធម៌ប្រទេសទាំង២

ដោយ Pothe Thun
15/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ចំនួន៣៦នាក់ បានចុះធ្វើទស្សនកិច្ចសិក្សារយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៦-១៥ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចង់សិក្សាស្វែងយល់អំពីការងារស្ម័គ្រចិត្ត កម្មវិធីអភិវឌ្ឍន៍សហគមន៍ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំង២ កម្ពុជា-កូរ៉េខាងត្បូង។

សាស្ត្រាចារ្យ Soon Cheol An ដែលជាអ្នកដឹកនាំក្រុមនិស្សិត បានឱ្យដឹងថា ក្រុមនិស្សិតទាំងអស់បានចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តសហគមន៍ជាច្រើនដូចជា៖ ការចែករំលែកបទពិសោធ និងការចូលរួមអភិវឌ្ឍសហគមន៍ក្នុងតំបន់មួយចំនួនក្នុងខេត្តសៀមរាប តាមរយៈការផ្ដល់សម្ភារៈសិក្សា និងកីឡាមួយចំនួនជូនសាលាបឋមសិក្សា និងសហគមន៍ក្រីក្រ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីមកយកបទពិសោធ និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងជួយបង្រៀនដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាពួក ក្នុងស្រុកពួក ខេត្តសៀមរាបផងដែរ។

តំណាងក្រុមនិស្សិត កញ្ញា សូ មីនសុន បានបង្ហាញថា រយៈពេលប៉ុន្មានថ្ងៃនេះ ពួកគាត់បានចុះជួយផ្តល់នូវចំណេះដឹង ចំណេះធ្វើ ឥរិយាបទ និងការចេះរួមរស់ជាមួយគ្នាក្នុងគោលបំណងជួយឱ្យកុមារទាំងអស់ បានចូលរៀនប្រកបដោយសុវតិ្ថភាព និងការការពារដល់កុមារឱ្យមានចំណេះដឹងក្នុងថ្ងៃអនាគត ហើយក៏បានលើកស្ទួយបញ្ហាយេនឌ័រ និងបង្កើតឱ្យមានការចូលរួមរបស់កុមារជាមួយសហគមន៍ និងសង្គមដែលកំពុងរស់នៅដោយមានការជួយគាំទ្រពីប្រព័ន្ធដែលទាក់ទងនឹងកុមារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឆេង ភាត់ នាយកសាលាបឋមសិក្សាពួក បានបង្ហាញការពេញចិត្ត ចំពោះវត្តមានក្រុមនិស្សិតនៃសាកលវិទ្យាល័យដាងគូក និងក្រុមការងារទាំងអស់ ដែលតែងតែចែករំលែកនូវក្ដីស្រឡាញ់ដល់សិស្សានុសិស្សកម្ពុជា ជាពិសេសបានផ្ដល់នូវសម្ភារៈ និងថវិកាជាដើម មកកាន់សាលាមួយនេះទាំងពេលមុន និងពេលនេះ ដែលការផ្ដល់ទាំងនេះ បានឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ជាពិសេសតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនតែម្ដង។

លោក លីវ រុត មេឃុំពួក និងជាប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាពួក មានប្រសាសន៍ថា ទស្សនកិច្ចនេះមិនត្រឹមតែបង្កើនការយល់ដឹងអំពីសហគមន៍ និងការងារស្ម័គ្រចិត្តទេប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយពង្រឹងទំនាក់ទំនងវប្បធម៌ និងភាពស្របចិត្តរវាងប្រជាជនកម្ពុជា និងកូរ៉េខាងត្បូង។ រាល់សកម្មភាពទាំងអស់នេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងស្វែងយល់អំពីវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាគ្រួសារមនុស្សជាតិតែមួយ ទោះបីជាមានសញ្ជាតិ និងជំនឿផ្សេងៗគ្នាក៏ដោយ ប្រយោជន៍គឺបង្កើតនូវសន្តិភាពជាសាកលនៅលើពិភពលោក។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមនិស្សិតនៃសាកលវិទ្យាល័យ ដាងគូក បានផ្តល់នូវការជួយគាំទ្រទ្រង់នូវបរិស្ថានសាលារៀន ដោយជួយសាងសងរបងថ្ម ព្រមទាំងគូសគំនូរ និងជួយឧបត្ថម្ភសម្ភារៈសិក្សាមួយចំនួនដូចជា សម្ភារៈសម្រាប់សិស្សសិក្សា សម្ភារៈកីឡា និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដល់សាលា និងសិស្សានុសិស្សផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: និស្សិតមកពីប្រទេសកូរ៉េ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប

ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.