Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ

ដោយ Pothe Thun
16/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានលើកឡើងថា ការចេះជំនាញវិជ្ជាជីវៈយ៉ាងតិចមួយ គឺជាការផ្តល់ឱកាសឱ្យយុវជនមានការងារធ្វើ ប៉ុន្តែបើយុវជនចេះជំនាញកាន់តែច្រើន នោះពួកគាត់ក៏មានឱកាសច្រើននៅក្នុងការមានការងារធ្វើ ឬការបង្កើតមុខរបរផងដែរ។

ក្នុងឱកាសចុះបំពេញការងារនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ លោកស្រី យឹម ពេជ្រម៉ាលីកា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានឱ្យដឹងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវអភិក្រមដ៏សំខាន់មួយគឺ រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារធ្វើ។ ដូច្នេះដើម្បីគាំទ្រនូវអភិក្រមនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានបង្កើតកម្មវិធីសិក្សាជាច្រើន ដូចជាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (C1) និងកម្មវិធីសិក្សាជំនាញសញ្ញាប័ត្រជាន់ខ្ពស់បច្ចេកទេសជាន់ខ្ពស់ ដែលការសិក្សានេះ វិទ្យាស្ថានមានអន្តេវាសិកដ្ឋានសម្រាប់សិស្សដែលមកពីទីឆ្ងាយស្នាក់នៅផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីបន្តថា កម្មវិធីសិក្សាជំនាញសញ្ញាប័ត្រជាន់ខ្ពស់ បច្ចេកទេសជាន់ខ្ពស់ សិស្សនិស្សិតក៏អាចទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែអំពីគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង ហៅកាត់ថា S4C ផងដែរ។ ចំពោះការបណ្តុះបណ្តាលបច្ចេកទេសជំនាញវិជ្ជាជីវៈនេះ ជាមធ្យោបាយលឿនបំផុតមួយក្នុងការផ្តល់ជំនាញដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ចំណេះទូទៅ ឱ្យពួកគាត់មានជំនាញមួយពិតប្រាកដហើយងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ លោកស្រីថា បើយើងនិយាយឱ្យខ្លីទៅ ជំនាញដូចជាលុយរបស់យើងមួយ បានន័យថាជាទ្រព្យមួយនៅក្នុងខ្លួនដែលមិនចេះបាត់បង់។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤ វិទ្យាស្ថានជាតិបច្ចេកទេសអង្គរ បានធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (C1) ដល់សិក្ខាកាមបានជាង ១.០០០នាក់ ខណៈនៅខែមករា ឆ្នាំ២០២៥នេះ វិទ្យាស្ថានក៏កំពុងធ្វើការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រប្រមាណជា ១០០នាក់។ សម្រាប់ក្នុងឆ្នាំ២០២៥នេះដែរ វិទ្យាស្ថានក៏បានផ្តល់អាហារូបករណ៍ ១០០% ដល់សិស្សនិស្សិតប្រមាណជាង ២០០នាក់បន្ថែមទៀត សម្រាប់៣មុខជំនាញ ដូចជាវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអេឡិកត្រូនិក និងវិស្វកម្មមេកាត្រូនិក។ ក្រៅពីអាហារូបករណ៍ និស្សិតក៏អាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៦០ដុល្លារ ពីគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង ហៅកាត់ថា S4C ទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំនាញវិជ្ជាជីវៈ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល

ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.