Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

ដោយ Pothe Thun
20/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាបបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីមន្ដ្រីរាជការ អាជ្ញាធរពាក់ព័ន្ធថ្នាក់មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រមាណ៦០០នាក់ ដែលធ្វើនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារបាយ័នអេរ៉ា ដែលមានរយៈពេល២ថ្ងៃ។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ក្នុងនាមក្រុមប្រឹក្សាខេត្ត ក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងកម្មវិធីជាតិរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប គឺជាយន្តការ ការងារសម្រាប់យើងធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្ដមបន្ដថា ក្នុងឆ្នាំ២០២៥នេះ ត្រូវរៀបចំផែនការព្រឹត្តិការណ៍នានា និងសកម្មភាពអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបទាំងមូល ឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ថែមថា ស្របពេលជាមួយនឹងសមិទ្ធផលជាច្រើន ដែលសម្រេចបាន រដ្ឋបាលខេត្ដ ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីមានមូលដ្ឋានជាក់លាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សម្រាប់អនុវត្ដបន្ដឱ្យទទួលបាននូវជោគជ័យក្នុងឆ្នាំ២០២៥នេះ។

ឯកឧត្ដមក៍បានស្នើរឱ្យអ្នកចូលរួមសន្និបាត យកចិត្តទុកដាក់ស្ដាប់ និងប្ដេជ្ញាប្រើប្រាស់បទពិសោធន៍ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីផ្តល់ធាតុចូលបន្ថែមលើបទអន្តរាគមន៍ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធនានា ដែលនឹងលើកមកបង្ហាញជូនអង្គសន្និបាតបន្ទាប់ពីស្ដាប់របាយការណ៍រួច៕


អត្ថបទ និងរូបភាព ៖លោក យូ វង្ស និងលោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល

ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប

សិស្សានុសិស្សមកពី ប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សាស្វែងយល់វិស័យអប់រំ និងចែករំលែកបទពិសោធជាមួយសិស្សានុសិស្សនៅកម្ពុជា

សិស្សានុសិស្សមកពី ប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សាស្វែងយល់វិស័យអប់រំ និងចែករំលែកបទពិសោធជាមួយសិស្សានុសិស្សនៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.