Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល

ដោយ Pothe Thun
20/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីប្រកាសជ័យលាភីការនៃប្រកួត នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កម្មវិធីសរសេរតាមអានជាសាធារណ«សំណេរអង្គរ» លើកទី២ បានរកឃើញម្ចាស់ជ័យលាភីទាំង៦រូបហើយ ដោយជ័យលាភីលេខ១ អាយុលើ១៩ឆ្នាំបានទៅលើបេក្ខជនមកពីខេត្តសៀមរាប និងលេខ១ក្រោមអាយុ១៨ឆ្នាំបានទៅលើបេក្ខនារីមកពីខេត្តកណ្តាល។

ម្ចាស់ជ័យលាភីទាំង៦រូបនៃកម្មវិធី «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៥ អាយុក្រោម១៨ឆ្នាំលេខ១គឺបេក្ខនារី រ៉េន វត្ថនា មកពីខេត្តកណ្ដាល។ លេខ២បានទៅលើបេក្ខជន កឿន ពុទ្ធិរតន៍ មកពីខេត្តព្រៃវែង។ លេខ៣បានទៅលើបេក្ខជន ណែត ស៊ីដា មកពីខេត្តសៀមរាប។

ចំណែកបេក្ខជនអាយុលើ១៩ឆ្នាំ លេខ១បានទៅលើបេក្ខជន ជា សាវី មកពីខេត្តសៀមរាប។ លេខ២បានទៅលើបេក្ខជន យ៉ុន បញ្ញា មកពីខេត្តបាត់ដំបង។ លេខ៣បានទៅលើបេក្ខនារីជាប់យុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ។
ថ្លែងនៅក្នុងពិធីបិទកម្មវិធីសំណេរអង្គរ លើកទី២ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ឯកឧត្តម សូមគាំទ្រនូវការរៀបចំឱ្យមានព្រឹត្តិការណ៍សំណេរអង្គរព្រោះជាព្រឹត្តិការណ៍ដែលប្រកបដោយអត្ថន័យ។
មិនតែប៉ុណ្ណោះ ឯកឧត្តម  ណាត ប៊ុនរឿន ក៏បានលើកទឹកចិត្តដល់បេក្ខជនឱ្យបន្តចូលរួមគាំទ្រ និងអញ្ជើញមកចូលរួមក្នុងកម្មវិធីសំណេរអង្គរឱ្យកាន់តែច្រើនឡើងថែមទៀតដើម្បីបង្ហាញពីស្មារតីស្រឡាញ់អរិយធម៌ វប្បធម៌ និងអក្សរសាស្ត្រជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមរម្លឹកជូនដែរថា ម្ចាស់ជ័យលាភីលេខ១នៅក្នុងកម្មវិធីសំណេរអង្គរ លើកទី១ ឆ្នាំ២០២៤ បានទៅលើបេក្ខជន ចេង រតនា ដែលបេក្ខជនរូបនេះសរសេរខុសតែ២ពាក្យប៉ុណ្ណោះ។
ជ័យលាភីលេខ២គឺបេក្ខជន វ៉ន រីដា សរសេរខុស៣ពាក្យ និងជ័យលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់ សរសេរខុស៣ពាក្យក្នុងចំណោមអ្នកចូលរួមជាង៧០០នាក់។
ដោយឡែក ជ័យលាភីអក្សរស្អាតជាងគេឆ្នាំ២០២៤ បានទៅលើមគ្គទេសក៍ប្រចាំតំបន់អង្គរ ពារ គឹមធន់ ជ័យលាភីលេខ២បានទៅលើបេក្ខនារី បួង ស្រីលីស និងលេខ៣បានទៅលើបេក្ខនារី យុត សុម៉ាលី។
សូមជម្រាបជូនថា វិញ្ញាសាសរសេរតាមអានសំណេរអង្គរ លើកទី២ នៅឆ្នាំនេះគឺ «សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌» ដែលអានដោយឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖លោក ជាស្រស់ និងលោក បូ សាវី
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Tags: សំណេរអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប

សិស្សានុសិស្សមកពី ប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សាស្វែងយល់វិស័យអប់រំ និងចែករំលែកបទពិសោធជាមួយសិស្សានុសិស្សនៅកម្ពុជា

សិស្សានុសិស្សមកពី ប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សាស្វែងយល់វិស័យអប់រំ និងចែករំលែកបទពិសោធជាមួយសិស្សានុសិស្សនៅកម្ពុជា

ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី

ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.