Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី

ដោយ Pothe Thun
20/01/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ ក្រុមជំនុំមេភូឌីស្វកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី បានចុះធ្វើការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។

លោក លន់ សូភី ប្រធានក្រុមជំនុំមេភូឌីស្ទកម្ពុជា និងជាអ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ដោយមើលពីសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ និងព្យាបាលជំងឺ ក៏ដូចជាការជួយសម្រាលបន្ទុក ចំពោះការចំណាយថវិកាលើបញ្ហាសុខភាព ទើបក្រុមជំនុំមេភូឌីស្វកម្ពុជា សហការនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ។

លោក លន់ សូភី បានឱ្យដឹងទៀតថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបន្តថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលជូនគ្រួសារ និងសង្គមជាតិ ហើយក៏ចុះពិនិត្យព្យាបាលជំងឺនេះ គឺក្រុមគ្រូពេទ្យ បានចុះពិនិត្យជូនបងប្អូនប្រជាពលរដ្ឋនេះមានរយៈពេល ៣ថ្ងៃ គឺនៅឃុំតាសៀម និងឃុំបឹងមាលា ស្រុកស្វាយលើ កាលពីថ្ងៃទី១៨-១៩ ខែមករា និងនៅថ្ងៃនេះ ក្នុងសង្កាត់សៀមរាបតែម្ដង។ លោកថាការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំជូនប្រជាពលរដ្ឋនេះ គឺពិនិត្យទៅលើជំងឺទូទៅកម្រិតស្រាល លើសឈាមជាដើម។ ជាមួយនោះ ក្រុមគ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្ដ ក៏បានពិនិត្យលើក្មេងដែលមានជំងឺផ្លូវចិត្ដប្រមាណជាង ២០នាក់ផងដែរ ដែលបណ្ដាលមកពីឪពុកម្ដាយទៅធ្វើការនៅទីឆ្ងាយ និងការប្រើប្រាស់ហិង្សាក្នុងគ្រួសារ ធ្វើឱ្យពួកគាត់គ្មានភាពកក់ក្ដៅ។ ហើយនៅពេលខាងមុខក្រុមជំនុំមេភូឌីស្វកម្ពុជា ក៏មានគម្រោងបន្ថែមគ្រូពេទ្យផ្នែកវះកាត់តូច និងគ្រូពេទ្យភ្នែក ដើម្បីជួយសម្រួលតាមតម្រូវរបស់ពលរដ្ឋនៅតាមមូលដ្ឋាននាផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដែលបានជួយសម្របសម្រួល ធ្វើឱ្យដំណើរការនៃការចុះពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដល់បងប្អូនប្រជាពលរដ្ឋរយៈពេល ៣ថ្ងៃនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យថែមទៀតផង៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ព្យាបាលជំងឺដោយឥតគិតថ្លៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជានិងហ្វីលីពីន ប្តេជ្ញារួមគ្នាក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ

កម្ពុជានិងហ្វីលីពីន ប្តេជ្ញារួមគ្នាក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តបន្តបំពេញតួនាទីភារកិច្ចឱ្យបានកាន់តែល្អបន្ថែមទៀត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តបន្តបំពេញតួនាទីភារកិច្ចឱ្យបានកាន់តែល្អបន្ថែមទៀត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.