Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

ដោយ Pothe Thun
22/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវសហការគ្នាឱ្យបានល្អ លើការងារថែរក្សា ការពារតំបន់បឹងទន្លេសាប និងតំបន់ភ្នំគូលែន ដែលជាតំបន់សំខាន់របស់កម្ពុជាយើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា លើកឡើងថា ព្រៃឈើនៅតំបន់ភ្នំគូលែន គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម គ្រឹះប្រាសាទបុរាណ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទូទៅ ជាពិសេសទឹកហូរពីភ្នំគូលែនចូលទៅក្នុងបឹងទន្លេសាប ដែលជាប្រភពត្រីដ៏សំខាន់របស់កម្ពុជា។ ប៉ុន្តែបើព្រៃឈើនៅតំបន់ភ្នំគូលែនបាត់បង់ វានឹងមានផលប៉ះពាល់ជាច្រើន ដូចជាបាត់បង់ប្រភពទឹកដ៏សំខាន់សម្រាប់បឹងទន្លេសាប បាត់បង់ជីវៈចម្រុះ បាត់បង់សត្វព្រៃ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។

ឯកឧត្តមសង្កត់ធ្ងន់ថា បឹងទន្លេសាបជាប្រភពធនធានមច្ឆជាតិដ៏សម្បូរបែប នៅសៀមរាបយើងមានបឹងទន្លេសាប មានភ្នំគូលែន ព្រៃឈើនៅភ្នំគូលែន ចាប់ផ្តើមកាត់បន្ថយម្ដងបន្តិចៗ យើងពិបាកទប់ស្កាត់ណាស់។ បាត់ព្រៃឈើយើងបាត់ប្រភពទឹកមួយចំនួនលើភ្នំគូលែន បាត់ទាំងធម្មជាតិ បាត់ទាំងរុក្ខជាតិមួយចំនួន។ ភ្នំគូលែនខ្ញុំគិតថា គួរធ្វើយ៉ាងម៉េចឱ្យមានដើមឈើត្រលប់មកធាតុដើមវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមានដូចជា រដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា នឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ភ្នំគូលែននេះឱ្យបានកាន់តែមានប្រសិទ្ធភាព។ ចំណែកអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវម្ចាស់ការ បុរេសកម្ម និងដាក់ចេញនូវវិធាន ការនានាក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសព្រៃឈើ បទល្មើសនេសាទ ការរុករក និងធ្វើអាជីវកម្មរ៉ែខុស ច្បាប់ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ការលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​បឹង​ទន្លេសាបភ្នំ​គូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សា៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ក្នុងសាលាបឋមសិក្សាខ្នារ ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សា៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ក្នុងសាលាបឋមសិក្សាខ្នារ ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ  ទៅព្យាបាលនៅខេត្តកណ្ដាល

អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ  ទៅព្យាបាលនៅខេត្តកណ្ដាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.