Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សា៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ក្នុងសាលាបឋមសិក្សាខ្នារ ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
22/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគារសិក្សា៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ក្នុងសាលាបឋមសិក្សាខ្នារ ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាចំនួន៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងសាលាបឋមសិក្សាខ្នារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប ដោយមានការចូលរួមពី លោកស្រី ម៉មនី រង្សី អភិបាលរងខេត្ត រួមនឹងវត្តមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន តំណាងសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល និងសិស្សានុសិស្សជាច្រើនរូប។

ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា រយៈពេល៤៦ឆ្នាំ បន្ទាប់ពីបានបញ្ចប់សង្គ្រាម កម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះជាផ្លែផ្កាកើតចេញពីសន្តិភាព បើគ្មានសន្ដិភាពទេ វិស័យអប់រំក៏ដូចជាវិស័យផ្សេងៗទៀត មិនមានដូចបច្ចុប្បន្ននេះដែរ។ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានបំផ្លាញនូវអ្វីៗទាំងអស់ ប៉ុន្ដែដើម្បីដឹកនាំកម្ពុជាចេញពីទ្វារនរកនេះ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជននានា បានធ្វើពលិកម្មគ្រប់បែបយ៉ាងរំដោះប្រទេសចេញពីរបបអាវខ្មៅ នៅថ្ងៃ ៧មករា ១៩៧៩។ ជាមួយគ្នានយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ បានបញ្ចប់សង្គ្រាម និងនាំសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជាពេញលេញនៅខែធ្នូ ឆ្នាំ១៩៩៨។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម មានប្រសាសន៍ថា ធាតុពិតជាក់ស្តែងដែលកម្ពុជា ធ្លាប់ឆ្លងកាត់នោះ គឺការបែកបាក់សាមគ្គីជាតិយើង បានធ្វើឱ្យប្រទេសយើងខ្ទេចខ្ទាំអស់ ទម្រាំកសាងបានដូចសព្វថ្ងៃ។ បណ្តាប្រទេសមួយចំនួនដែលបាននឹងកំពុងមានសង្គ្រាម តើប្រទេសទាំងនោះ អាចមានឱកាសកសាងប្រទេសបានដែរ ឬទេ ដូច្នេះសន្តិភាពនេះមានតម្លៃណាស់ បើមិនមានសន្តិភាពទេ យើងគ្មានឱកាសណាដើម្បីអភិវឌ្ឍន៍ប្រទេសដូចសព្វថ្ងៃនេះទេ។ ចាប់តាំងពីមានសន្តិភាព កម្ពុជាមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ដូចដែលយើងបានឃើញនៅចំពោះមុខ គឺអគារសិក្សាទាំង៨ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាខ្នារ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះជាឧទាហរណ៍ស្រាប់ ដែលត្រូវបានជួយឧបត្ថម្ភគាំទ្រពីសប្បុរសជន និងអង្គការក្រៅរដ្ឋាភិបាល ដូចជាអង្គការអេដអាក់ស្យុង ព្រមទាំងពីការធ្វើបុណ្យកឋិនទានសាមគ្គីផងដែរ។

ឯកឧត្តម ក៏បានស្នើដល់ប្អូនៗ ក្មួយៗ ចៅៗ និងលោកគ្រូអ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវជំរុញលើកទឹកចិត្តកូនចៅឱ្យបានរៀនសូត្រចប់ចុង ចប់ដើម លោកគ្រូអ្នកគ្រូត្រូវបន្តចែករំលែកចំណេះដឹងដល់សិស្សឱ្យអស់ពីសមត្ថភាពទៅតាមនិយាមគរុកោសល្យ ហើយក្មួយៗចៅៗត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ ឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល មានគុណធម៌ ចរិយាធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាបានរីកចម្រើនជឿនលឿនបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី, យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាខ្នារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ  ទៅព្យាបាលនៅខេត្តកណ្ដាល

អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ  ទៅព្យាបាលនៅខេត្តកណ្ដាល

គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌

គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.