Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ  ទៅព្យាបាលនៅខេត្តកណ្ដាល

ដោយ Pothe Thun
24/01/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៣ ខែមករាម្សិលមិញនេះ ក្រុមការងារអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី ខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប បាននាំយកស្រ្តីម្នាក់ និងបុរសម្នាក់ ជាជនមានវិបល្លាសស្មារតី ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ ទៅពិនិត្យសុខភាពនៅមន្ទីរបង្អែកខេត្តសៀមរាប និងបញ្ជូនបន្ត ដើម្បីទទួលការព្យាបាលនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាជនវិបល្លាសស្មារតីនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការឱ្យដឹងពីមន្ត្រីជំនាញ នៃ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប បង្ហាញថាជនវិបល្លាសទាំងពីររូបនេះ ត្រូវបានទទួលការព្យាបាល ដែលចំណាត់ការនេះ គឺជាការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនរស់នៅដោយគ្មានសុវត្តិភាពនោះឡើយ។

តាមលិខិតបញ្ជាក់ សុខភាពផ្លូវចិត្ត របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលពិនិត្យ និងសម្ភាសន៍ ដោយលោកវេជ្ជ. មុំ សុវណ្ណារ៉ា ឯកទេសវិកលវិទ្យា បានឲ្យដឹងថា ស្រ្តីម្នាក់ អាយុ៤៦ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានពិនិត្យឃើញថាស្រ្តីរូបនេះ មានជម្ងឺវិកលចរិក (Schizophrenia- Schizoaffective) និងបុរសម្នាក់ទៀត អាយុ៣៧ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានពិនិត្យឃើញថាបុរសរូបនេះ មានជម្ងឺវិកលចរិក (Schizophrenia)។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ដែរថា តាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា មជ្ឈមណ្ឌលសំចតសង្គមកិច្ច បានទទួលជនរងគ្រោះ ជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតីឱ្យស្នាក់នៅ មានចំនួន ២៩៣នាក់ ព្រមទាំងបានបញ្ជូនទៅគ្រួសារ សាច់ញាតិ និងសហគមន៍វិញ ចំនួន ២៥២នាក់ និងបានបញ្ជូនជនរងគ្រោះ ជនវិបល្លាសស្មារតីទៅព្យាបាលនៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី នៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន ៤១នាក់ ៕

អត្ថបទ និងរូបភាព : លោក ហាំ ម៉េងហួត
កែសម្រួល : មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ជនវិបល្លាសស្មារតី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌

គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌

អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ

អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ

ក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ

ក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.