Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ

ដោយ Pothe Thun
24/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ អង្គការទស្សនពិភពលោក និងរដ្ឋបាលខេត្ដសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាស្វែងរកការផ្ដល់ធាតុចូល និងការគាំទ្រពីអ្នកពាក់ព័ន្ធ សម្រាប់រៀបចំយុទ្ធនាការគ្រប់គ្រាន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយដឹកនាំប្រជុំក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការទស្សនពិភពលោក សរុបប្រមាណ៣០នាក់។

ជាមួយគ្នានេះដែរ លោក ឈន តុលា ប្រធានតំបន់ប្រតិបត្ដិប្រចាំខេត្ដសៀមរាប បានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាថា គោលបំណងនៃយុទ្ធនាការនេះ ដើម្បីអំពាវនាវឱ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារដែលមានសុខភាព និងជម្រុញការប្តេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខស្បៀងជាតិ ឆ្នាំ២០២៤-ឆ្នាំ២០២៨ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយ ស្តីអំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគ។

លោកក៏មានប្រសាសន៍បន្ដថា អ្នកចូលរួមយុទ្ធនាការកម្មវិធីគ្រប់គ្រាន់នៅថ្នាក់ក្រោមជាតិ មានវាគ្មិនសំខាន់ៗចូលរួមតាមរយៈសុន្ទរកថាគន្លឹះៗ អំពីសមិទ្ធផល វឌ្ឍនភាព និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាក្នុងកម្រិតថ្នាក់ក្រោមជាតិ ព្រមទាំងមានអ្នកចូលរួមមកពីគ្រប់ស្ថាប័នពាក់ពន្ធ័ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ កសិករ សិស្សានុសិស្ស និងក្រុមយុវជន នៅថ្នាក់ក្រោមជាតិ ដើម្បីចូលរួម អបអរសាទរការផ្សព្វផ្សាយ និងធ្វើឲ្យប្រសើរឡើងសុវត្ថិភាពចំណីអាហារ ក៏ដូចជាបញ្រ្ជាបនូវការយល់ដឹងអំពី ការគ្រប់គ្រងឧប្បត្តិវហេតុសុវត្ថិភាពចំណីអាហារនៅក្នុងតំបន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះផងដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានសម្ដែងការពេញចិត្ដចំពោះគម្រោងយុទ្ធនាការកម្មវិធីគ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិរបស់អង្គការទស្សនពិភពលោក ព្រោះនាពេលបច្ចុប្បន្ន ការទទួលទានអាហាររបស់ប្រជាពលរដ្ឋ កំពុងប្រឈមនឹងផលប៉ះពាល់ដល់សុខភាព ខណៈដែលការលក់ចំណីអាហារមួយចំនួនរបស់អាជីវករ មិនមានការត្រួតពិនិត្យត្រឹមត្រូវពីអ្នកជំនាញសុខាភិបាល។
ជាមួយគ្នានេះ ក្បួនដង្ហែរអមដោយពាក្យស្លោក ឱ្យមានអត្ថន័យគ្រប់គ្រាន់ ហើយឱ្យមានការចូលរួមពីបណ្ដាអង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សមាគមស្រូវអង្ករ អាជីវករ ដៃគូរពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីមន្ដ្រីរាជការតាមមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការកម្មវិធីគ្រប់គ្រាន់ ក៍មានការដង្ហែក្បួនចេញពីវត្ដដំណាក់ ឆ្ពោះទៅកាន់ទីតាំងសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប អមជាមួយពាក្យស្លោកនៃយុទ្ធនាការ ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ សម្រាប់ការកែលម្អភាពចម្រុះនៃរបបអាហាររបស់កុមារ ដែលអាចធ្វើឱ្យស្ថានភាពសុខភាពកាន់តែប្រសើរឡើង។

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក ហាំ ម៉េងហួត

Tags: កម្មវិធី គ្រប់គ្រាន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ

ក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ

សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ឆ្នាំ២០២៥

សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ឆ្នាំ២០២៥

សិក្ខាកាមជំនាញវិស្វករអគ្គិសនី នៃគម្រោង S4C រំពឹងថាជំនាញវិស្វកម្មអគ្គិសនី នឹងមានទីផ្សារទូលំទូលាយសម្រាប់ពួកគាត់

សិក្ខាកាមជំនាញវិស្វករអគ្គិសនី នៃគម្រោង S4C រំពឹងថាជំនាញវិស្វកម្មអគ្គិសនី នឹងមានទីផ្សារទូលំទូលាយសម្រាប់ពួកគាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.