Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ឆ្នាំ២០២៥

ដោយ Pothe Thun
27/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ឆ្នាំ២០២៥
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប បានរួមគ្នាប្រារព្ធពិធីបុណ្យតបគុណគ្រូ ដើម្បីរម្លឹក និងតបស្នងនូវឧបការគុណដ៏ធំធេង មិនអាចពណ៌នាបានទៅដល់ព្រះឧទ្ទេសាចារ្យ លោកគ្រូអ្នកគ្រូគ្រប់រូបនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ បានលះបង់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការបង្ហាត់បង្រៀនសមណសិស្ស សិស្សគ្រប់រូបឱ្យបានរួចផុតពីអវិជ្ជា គឺសេចក្តីល្ងង់ខ្លៅ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមព្រះវត្តមាន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ព្រះចៅអធិការវត្ត និងជាព្រះនាយកនៃពុទ្ធិកវិទ្យាល័យរាជបូណ៌។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា បច្ចុប្បន្នលោកគ្រូអ្នកគ្រូមួយចំនួន មិនត្រូវបានលើកកម្ពស់ ឬផ្តល់តម្លៃ ហើយអ្នកខ្លះក៏ត្រូវបានបំភ្លេច ដោយសិស្សខ្លះក្រោយពីបញ្ចប់ការសិក្សាមិនសូវបាននឹកឃើញដល់គ្រូឡើយ។ ហេតុនេះសូមឱ្យបុណ្យតបគុណគ្រូមានជារៀងរហូត ដើម្បីលើកគុណតម្លៃ ផ្តល់ក្តីនឹករលឹក និងតបគុណទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះថាលោកគ្រូអ្នកគ្រូជាឪពុកម្តាយទីពីររបស់យើង បង្រៀនយើងឱ្យមានចំណេះដឹង។ ដោយឡែកសមណសិស្សនៅក្នុងវិស័យពុទ្ធសាសនាមានគ្រូដល់ទៅបី គឺគ្រូទីមួយឪពុកម្តាយ ទីពីរគ្រូឧបជ្ឈាដែលបានបំបួស និងទីបីលោកគ្រូអ្នកគ្រូដែលបានផ្តល់ចំណេះដឹងទាំងផ្នែកផ្លូវធម៌ និងផ្លូវលោក។ ហេតុនេះ សូមស្នើដល់សិស្សគ្រប់រូប កុំមើលរំលងនូវការលះបង់ដ៏ធំធេងរបស់លោក ទោះបីពេលបង្រៀនបានប្រើពាក្យតូចធំ មិនពីរោះពិសា កាយវិការមិនសមរម្យណាមួយក៏ដោយ ប៉ុន្តែគ្មានគ្រូឯណាចង់ឱ្យសិស្សរបស់ខ្លួនអាក្រក់នោះឡើយ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានថេរដីកាថា គ្រប់អ្នកសិក្សាទាំងអស់ មិនថាបព្វជិត ឬគ្រហស្ថទេ ត្រូវតែមាននូវកតញ្ញូកតវេទិតាធម៌ គឺការដឹងគុណហើយធ្វើតបទៅវិញ ដឹងគុណដល់នរណាមួយដែលជួយបង្ហាត់បង្រៀនក្តី ទំនុកបម្រុងក្តី ចិញ្ចឹមបីបាច់ក្តី ហើយធ្វើសេចក្តីល្អផ្សេងៗតបទៅវិញ តាមលទ្ធភាព និងតាមអធ្យាស្រ័យរបស់ខ្លួនចំពោះគ្រូ និងអ្នកមានឧបការៈនោះ។ លើសពីនេះទៅទៀតព្រះពុទ្ធ ជាម្ចាស់ក៏បានសម្តែងអំពីត្រៃកូដធម៌ ជាធម៌ដ៏កំពូលទាំងបី គឺសច្ច ខន្តី កតញ្ញូ សម្រាប់បរិស័ទទាំងបួនប្រតិបត្តិតាមបានកើតជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះទេព្រះឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ ក៏ជាអ្នកចង្អុលបង្ហាញផ្លូវឱ្យសិស្សបានដើរត្រូវទៅរកសេចក្តីល្អ មានសីលធម៌ សុជីវធម៌ និងគុណធម៌ក្នុងសង្គម នឹងធ្វើខ្លួនឱ្យថ្លៃថ្នូរសក្តិសមជាសិស្សល្អ យុវជនគំរូក្នុងសតវត្សរ៍ទី២១ ជាទំពាំងស្នងឫស្សី ឱ្យក្លាយជាសង្ឃ បញ្ញវន្តក្នុងសម័យសកលភាវូបនីយកម្ម និងជាកុលបុត្រខ្មែរមហានគរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ពិធីបុណ្យតបគុណគ្រូលើកទី១២ ក៏មានរៀបចំពិធីប្រគល់បណ្ណសរសើរដល់សមណសិស្ស សិស្ស ថ្នាក់ឆ្នាំទី៣ បឋមភូមិ និងទុតិយភូមិ ប្រគេនជូនវត្ថុអនុស្សាវរីយ៍ ចំពោះគណៈគ្រប់គ្រងសាលា ព្រះឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ និងកិច្ចខមាទោសរបស់សមណសិស្សចំពោះលោកគ្រូអ្នកគ្រូផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យតបគុណគ្រូពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមជំនាញវិស្វករអគ្គិសនី នៃគម្រោង S4C រំពឹងថាជំនាញវិស្វកម្មអគ្គិសនី នឹងមានទីផ្សារទូលំទូលាយសម្រាប់ពួកគាត់

សិក្ខាកាមជំនាញវិស្វករអគ្គិសនី នៃគម្រោង S4C រំពឹងថាជំនាញវិស្វកម្មអគ្គិសនី នឹងមានទីផ្សារទូលំទូលាយសម្រាប់ពួកគាត់

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បន្តពង្រីកការផ្សព្វផ្សាយពីសក្ដានុពលខេត្ត និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បន្តពង្រីកការផ្សព្វផ្សាយពីសក្ដានុពលខេត្ត និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.