Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បន្តពង្រីកការផ្សព្វផ្សាយពីសក្ដានុពលខេត្ត និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ដោយ Pothe Thun
31/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បន្តពង្រីកការផ្សព្វផ្សាយពីសក្ដានុពលខេត្ត និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផលិត និងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ កសិកម្ម ផលិតផលក្នុងមូលដ្ឋាន រួមនឹងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានជូនដល់សាធារណជនបានដឹងកាន់តែច្បាស់ និងត្រូវបន្តចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យបានកាន់តែសកម្មបន្ថែមទៀត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា មន្ត្រីព័ត៌មានត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតព័ត៌មានឱ្យមានគុណភាព ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងលឿនរហ័ស ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។ ជាមួយគ្នានេះ បញ្ហាព័ត៌មានក្លែងក្លាយ ក៏កំពុងបង្កការលំបាកជាច្រើននៅក្នុងសង្គមកម្ពុជា ជាមួយព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែប ដោយបណ្តាញសង្គមផ្សេងៗ គឺជាប្រភពធំក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ។ ដូច្នេះទាមទារឱ្យមន្ទីរក្នុងនាមជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការតាមដាន និងសហការផ្សាយបំភ្លឺជាមួយអ្នកពាក់ព័ន្ធឱ្យបានលឿន និងទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប និងបានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវប្រកាន់យកអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់រដ្ឋបាលខេត្ត លើការងារព័ត៌មាន និងសាធារណមតិ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ មន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

បើតាម លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តស្តីទី បានឱ្យដឹងថា ពាក់ព័ន្ធនឹងការងារព័ត៌មាន និងសាធារណៈមតិ មន្ទីរបានរៀបចំមន្ត្រីក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិចំនួន០៥រូប ដែលទទួលស្គាល់ដោយរបស់ក្រសួងព័ត៌មាន ដោយក្នុងរយៈពេល១ឆ្នាំមកនេះ បានអនុវត្តការងារប្រមូលព័ត៌មានវិជ្ជមានបានចំនួន ៨៤១អត្ថបទព័ត៌មាន និងដំណឹងរសើបចំនួន២៩៨។ ក្រៅពីជនបង្គោលទាំង៥រូប មន្ទីរបានបែងចែកក្រុមការងារផលិតព័ត៌មាន ចូលរួមគាំទ្រសកម្មភាពអប់រំសតិអារម្មណ៍ពលរដ្ឋប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្មផងដែរ៕

អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុនម៉ៅការគម្រោងកែលម្អស្ទឹងសៀមរាប ធ្វើយ៉ាងណាកាន់បន្ថយការរំខានដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុនម៉ៅការគម្រោងកែលម្អស្ទឹងសៀមរាប ធ្វើយ៉ាងណាកាន់បន្ថយការរំខានដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្តបង្កើនការផលិតផ្សព្វផ្សាយពីសមិទ្ធផលនិងសក្តានុពលមូលដ្ឋានដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្តបង្កើនការផលិតផ្សព្វផ្សាយពីសមិទ្ធផលនិងសក្តានុពលមូលដ្ឋានដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.