Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥

ដោយ Pothe Thun
31/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ខ.ប.ជ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ គ.ខ.ប.ជ បានអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្មភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ គ.ប.ជ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការបង្ការទប់ស្កាត់ លុបបំបាត់ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រី ម៉ននី រង្សី បន្តថា គ.ខ.ប.ជ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បានរៀបចំ និងអនុវត្តផែនការសកម្មភាពដោយផ្អែកទៅលើយុទ្ធសាស្រ្តចំនួន៤ នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ (២០២៤-២០២៨) រួមមាន៖ទី១.លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ, ទី២.ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ (បង្ក្រាប និងផ្តន្ទាទោស), ទី៣.កិច្ចគាំពារជនរងគ្រោះ និងទី៤.ការងារច្បាប់គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ។ រយៈពេល១ឆ្នាំនេះដែរ យើងសង្កេតឃើញថា បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលកើតឡើងទាំងនៅក្នុង និងក្រៅប្រទេស តាមគ្រប់រូបភាពផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីបង្ហាញថា បើទោះបីជាយ៉ាងណា ក្រុមការងារក៏នៅតែបន្តអប់រំផ្សព្វផ្សាយជាសាធារណៈ ដាស់តឿន ក្រើនរំលឹកជាប្រចាំដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង តាមគ្រប់រូបភាព ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនហាក់ដូចជានៅតែមិនទាន់បានយកចិត្តទុកដាក់ ហើយនៅតែមានអ្នកបន្តផ្សងព្រេង និងជឿលើការអូសទាញពីជនខិលខូច ជាមេខ្យល់ ជាជាងការដាស់តឿនឱ្យប្រុងប្រយ័ត្នរបស់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។ ក្នុងន័យនេះ សូមស្នើដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឱ្យបន្តចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ ឬការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលនាំឱ្យជួបនូវផលវិបាកជាយថាហេតុណាមួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ឬធ្លាក់ខ្លួនទៅជាជនរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់រូបភាព។ ត្រូវរួមគ្នាជំរុញការអនុវត្តតាមមុខសញ្ញារៀងៗខ្លួន ចូលរួមសហការដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប និងធនធានសរុប ក្នុងការបង្រ្កាបឱ្យបានរាល់បទល្មើសជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ពិសេសលើស្រ្តី និងកុមារ និងបទល្មើសរំលោភបំពាននានា ដើម្បីជួយប្រជាពលរដ្ឋយើងឱ្យរួចផុតពីភាពរងគ្រោះ និងងាយរងគ្រោះ៕

 

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្តបង្កើនការផលិតផ្សព្វផ្សាយពីសមិទ្ធផលនិងសក្តានុពលមូលដ្ឋានដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្តបង្កើនការផលិតផ្សព្វផ្សាយពីសមិទ្ធផលនិងសក្តានុពលមូលដ្ឋានដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន

ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីឡើងមាឃ របស់អ្នកស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំនៅដើមខែកុម្ភៈនេះ

ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីឡើងមាឃ របស់អ្នកស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំនៅដើមខែកុម្ភៈនេះ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាប

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.