Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្តបង្កើនការផលិតផ្សព្វផ្សាយពីសមិទ្ធផលនិងសក្តានុពលមូលដ្ឋានដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន

ដោយ Pothe Thun
31/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្តបង្កើនការផលិតផ្សព្វផ្សាយពីសមិទ្ធផលនិងសក្តានុពលមូលដ្ឋានដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ ជាមួយនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវចុះផលិតព័ត៌មាននានានៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីបង្ហាញពីភាពទាក់ទាញនៅក្នុងមូលដ្ឋាន សំដៅជួយលើកកម្ពស់ការប្រកបរបរ និងជីវភាពរបស់ប្រជាជននៅនឹងកន្លែង។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី៣០ ខែមករា ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ការផលិតព័ត៌មាននៅក្នុងមូលដ្ឋាន គឺប្រធានបទដែលសាមញ្ញ ប៉ុន្តែព័ត៌មានទាំងអស់នោះ អាចមិនទាន់ត្រូវបានផ្សព្វផ្សាយ ឬ សាធារណជនមិនទាន់បានដឹងទូលំទូលាយ។ សមិទ្ធផលក្នុងមូលដ្ឋាន ទីកន្លែងគួរឱ្យចាប់អារម្មណ៍ ការរស់នៅរបស់ប្រជាជន និងចំណីអាហារក្នុងតំបន់ សុទ្ធសឹងជាប្រធានបទ ដែលងាយស្រួលក្នុងការផលិត និងងាយទទួលបានការចាប់អារម្មណ៍ពីសាធារណជន ក្រៅពីប្រជាជនក្នុងមូលដ្ឋាន។ ជាមួយនេះ ការផលិតមាតិកាជារូបភាព និងអត្ថបទខ្លីៗ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ដែលវាមានភាពងាយស្រួល និងផ្សព្វផ្សាយបានលឿនរហ័ស ខណៈសាធារណជនបានចាប់យកបណ្ដាញសង្គមជាផ្នែកមួយដ៏សំខាន់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជាក់ស្ដែងខេត្តសៀមរាប មានភាពសំបូរបែបនៃសក្តានុពលទេសចរណ៍ ដែលជាភាពទាក់ទាញ និងទាមទារឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន ដែលនេះជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ត ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយពីព័ត៌មាននៅក្នុងមូលដ្ឋានបានកាន់តែច្រើន វាបានផ្ដល់ព័ត៌មានដល់សាធារណជន ដែលចេញពីប្រភពច្បាស់លាស់ និងជួយឱ្យសាធារណជនធ្វើការពិចារណាលើព័ត៌មានមិនពិត ព្រមទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើង ដើម្បីប្រយោជន៍បុគ្គល និងជាការបំពុលសង្គម។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជំរុញដល់មន្ត្រី នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវក្ដាប់ស្ថានការណ៍នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឱ្យបានជាប្រចាំ ទាំងព័ត៌មានល្អ និងព័ត៌មានប្រឈម រសើប សម្រាប់ជាមូលដ្ឋាន រៀបចំផែនការឆ្លើយតបស្របទៅនឹងអភិក្រម បុរសកម្ម សកម្ម អន្តរសកម្ម និងសាកសមជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបន្សាបសមរភូមិព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមខ្លាំងទាំងនៅលើសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

រូបភាព និង អត្ថបទ : មន្ទីរព័ត៌មានខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីឡើងមាឃ របស់អ្នកស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំនៅដើមខែកុម្ភៈនេះ

ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីឡើងមាឃ របស់អ្នកស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំនៅដើមខែកុម្ភៈនេះ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាប

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាប

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការបូកទឹកជួយសង្គ្រោះស្រូវប្រជាកសិករក្នុងស្រុកជីក្រែង ខេត្ដសៀមរាប

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការបូកទឹកជួយសង្គ្រោះស្រូវប្រជាកសិករក្នុងស្រុកជីក្រែង ខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.