Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

ដោយ Pothe Thun
30/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប និងតម្រង់ទិសការងារអំពីគោលការណ៍នៃការធ្វើកំណែទម្រង់ទៅលើរដ្ឋបាលសាធារណៈដែលមានធាតុបីសំខាន់គឺ ទី១.ការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ទី២.គឺប្រព័ន្ធជ្រើសរើសមន្រ្ដី និងទី៣.ប្រព័ន្ធលើកទឹកចិត្ដ ដោយពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សុខ ថុល អភិបាលរងខេត្ត រួមនឹងប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ រួមនឹងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។

លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបស្ដីទី បានបង្ហាញថា ក្នុងនាមជាសេនាធិការឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប មន្ទីរព័ត៌មានខេត្ត បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ពិសេសការងារផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រដ្ឋបាលខេត្តដែលសម្រេចបានកន្លងមក និងការងារផ្សព្វផ្សាយជាច្រើនទៀត។ ក្នុងនោះខេត្តសៀមរាប ជាគោលដៅរៀបចំព្រឹត្តិការណ៍ និងកម្មវិធីធំៗជាច្រើន បន្ទាប់ពីរាជធានីភ្នំពេញ។ ដូច្នេះវិស័យព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយពីព្រឹត្តិការណ៍ និងកម្មវិធីទាំងនោះទៅកាន់ថ្នាក់ដឹកនាំ និងសាធារណជនទូទៅ បានដឹងប្រកបដោយព័ត៌មានច្បាស់ការ ត្រឹមត្រូវផងដែរ។ ក្នុងនោះដែរ ការងារព័ត៌មាន និងសាធារណមតិ ក៏ជាការងារអាទិភាពមួយផងដែរ សម្រាប់គ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដែលមន្ទីរក៏កំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់មូលធនមនុស្សជាអាទិភាពសំខាន់។ ជាមួយគ្នានេះក្រសួងនានា បានធ្វើវិភាជទៅលើមុខងារ និងធនធានមនុស្ស ហើយមូលដ្ឋាននៃការជ្រើសរើសមន្រ្ដីឱ្យកាន់ការងារ តួនាទី តំណែងក្នុងក្របខណ្ឌរដ្ឋ គឺជាធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ សំដៅទៅលើគុណភាព សមត្ថភាព ចំណេះដឹង ទេពកោសល្យ ស្នាដៃ គួបផ្សំជាមួយសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាមន្រ្ដីរាជការ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ក្រសួងព័ត៌មានបានរៀបចំផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍របស់ខ្លួនដែលត្រូវធ្វើការបណ្តុះបណ្តាល លើជំនាញព័ត៌មាន ជំនាញសោតទស្សន៍ និងពង្រឹងទៅលើមនសិកាវិជ្ជាជីវៈ ជាមួយគ្នានេះក៏ផ្តល់ការលើកទឹកចិត្តជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព និងឆន្ទៈការងារ។ ទន្ទឹមនេះក្រសួងក៏អនុវត្តតាមជាប្រចាំនូវអភិក្រមទាំង៥ ដែលសម្ដេចតេជោបានដាក់ចុះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ដែលនេះគឺជាចំណុចច្បាស់លាស់ និងម៉ឺងម៉ាត់ នៃវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាពការងារនិងប្រសិទ្ធភាពស្ថាប័ន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមវិជ្ជាជីវៈ រក្សាសាមគ្គីភាពផ្ទៃក្នុង សហការស្អិតរមួតជាមួយបណ្តាមន្ទីរអង្គភាពនានា និងត្រូវមានភាពសកម្ម បុរេសកម្ម អន្ដរសកម្មលើការងារវិស័យព័ត៌មានក្នុងខេត្ត។មន្ទីរព័ត៌មានជាសេនាធិការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ដ លើការងារគ្រប់គ្រងព័ត៌មាននៅក្នុងខេត្ដ ដែលចំណុចត្រូវយកចិត្ដទុកដាក់នោះ គឺភាពសកម្ម បុរេសកម្ម អន្ដរសកម្មសំដៅពង្រឹងការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ ព្រោះថាកិច្ចការព័ត៌មាន និងសាធារណមតិ ជាកិច្ចការងារចាំបាច់ និងសំខាន់ណាស់។ បច្ចុប្បន្ននេះលទ្ធភាពនៃការបញ្ចេញព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែប ហេតុនេះ ត្រូវបន្តក្តាប់ឱ្យបាន ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តសៀមរាប អនុវត្តន៍បានកន្លងមក ទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជម្នះគ្រប់ការលំបាក ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានការរីកចម្រើន៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បន្តពង្រីកការផ្សព្វផ្សាយពីសក្ដានុពលខេត្ត និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បន្តពង្រីកការផ្សព្វផ្សាយពីសក្ដានុពលខេត្ត និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុនម៉ៅការគម្រោងកែលម្អស្ទឹងសៀមរាប ធ្វើយ៉ាងណាកាន់បន្ថយការរំខានដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុនម៉ៅការគម្រោងកែលម្អស្ទឹងសៀមរាប ធ្វើយ៉ាងណាកាន់បន្ថយការរំខានដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.