Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌

ដោយ Pothe Thun
24/01/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងទឹកជីវិត ដែលជាគម្រោងទី២ របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍន៍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ នៅក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រោមព្រះវត្តមាន សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ដោយមានការចូលរួមពី លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគម និង លោក លី សារី អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ទីរអង្គភាព យាយជីតាជី និងសិស្សានុសិស្សជាច្រើនរូប។

លោកជំទាវ សេង វួចហ៊ុន បានឱ្យដឹងថា គម្រោងទឹកជីវិត ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា គឺកត្តា មនុស្ស ទឹក ភ្លើង និងផ្លូវ។ ចំពោះការដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាគម្រោងទី២ ហើយក៏ជាសកម្មភាពមនុស្សធម៌មួយក្នុងចំណោមសកម្មភាពមនុស្សធម៌នានាដែលសមាគមធ្លាប់ធ្វើកន្លងមក និងជាកិច្ចគាំទ្រដល់រាជរដ្ឋាភិបាលសម្រេចគោលដៅផ្គត់ផ្គង់ទឹកស្អាតឱ្យបាន ១០០ភាគរយ ត្រឹមឆ្នាំ២០៣០ នៅទូទាំងប្រទេស។ កន្លងមកសមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍន៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនចម្រោះទឹកស្អាតម្ដងរួចមកហើយ នៅវត្តរាជបូណ៌នេះ កាលពីខែតុលា ឆ្នាំ២០២៤កន្លងទៅ។

លោក លី សារី អភិបាលរងខេត្ដ មានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវគម្រោងទឹកជីវិត លើកទី២នេះ ពិតជាចាំបាច់ និងមានសារៈសំខាន់ណាស់ក្នុងការចូលរួមជំរុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត និងជាពិសេសដើម្បីឈានទៅសម្រេចគោលដៅនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០៣០។ រដ្ឋបាលខេត្ដដែលមានមន្ទីរអភិវឌ្ឍជនបទជាសេនាធិការ បាននឹងកំពុងអនុវត្ដការងារផ្គត់ផ្គង់ទឹកស្អាតយ៉ាងសកម្ម និងផុសផុលតាមរយៈការផ្ដល់នូវការសាងសង់ហេដ្ឋារចនាសម្ពន្ធទឹកនៅជនបទដូចជា សាងសង់អណ្ដូងថ្មី ការជួសជុលអណ្ដូង ការជីកស្រះសហគមន៍ ការសាងសង់នូវប្រព័ន្ធចែកចាយទឹកខ្នាតតូច រួមទាំងការផ្ដល់នូវពាងសម្រាប់ត្រងទឹកភ្លៀងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានថេរដីកាថា ទឹកជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជីវិតមនុស្ស សត្វ ក្នុងចំណោមធាតុទាំងបួន គឺទឹក ដី ភ្លើង ខ្យល់។ ការបង្កើតឱ្យមានប្រព័ន្ធចម្រោះទឹកស្អាតប្រើប្រាស់នេះ គឺជាការលើកកម្ពស់នូវសុខភាព អនាម័យ ដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ទាំងមូលថែមទៀតផង៕

អត្ថបទ និងរូបភាព៖ លោក អោត រត់, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គម្រោងទឹកជីវិតវត្ដរាជបូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ

អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ

ក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ

ក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ

សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ឆ្នាំ២០២៥

សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.