Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

ដោយ Pothe Thun
24/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត តំណាងមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ មានប្រសាសន៍ថា វិស័យអប់រំក្នុងខេត្ដសៀមរាប ត្រូវបានពង្រឹង និងពង្រីកស្ទើរគ្រប់ទីកន្លែង គួបផ្សំនឹងការផ្តល់សេវាអប់រំរបស់មន្រ្តីអប់រំ លោកគ្រូអ្នកគ្រូ ប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រជាជនយល់កាន់តែច្បាស់ពីតម្លៃនៃការអប់រំ។ តែទោះយ៉ាងណាការងារអប់រំពុំទាន់បានបញ្ចប់នៅឡើយ កុមារ និងយុវជនគ្រប់រូប ត្រូវការសេវាអប់រំប្រកបដោយសមធម៌បរិយាបន្ន និងប្រសិទ្ធភាពខ្ពស់។ ជាមួយនោះ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ បានរិះរកគ្រប់វិធីសាស្ត្រ គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីកសាងនូវលក្ខខណ្ឌចាំបាច់នានា ជំរុញឱ្យវិស័យអប់រំ យុវជន និងកីឡា តម្រង់ឆ្ពោះទៅរកភាពរីកចម្រើននិងជោគជ័យ ព្រមទាំងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៥-២០៣០។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ភាពជោគជ័យដែលមន្ទីរអប់រំខេត្តសៀមរាប សម្រេចបានក្នុងឆ្នាំសិក្សា២០២៣-២០២៤បានកើតឡើងជាបន្តបន្ទាប់ ជាក់ស្ដែងក្មួយៗសិស្សានុសិស្ស ដែលបានទទួលជោគជ័យក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ សាលាស្អាត នាយកល្អ គ្រូល្អ និងការប្រឡងបញ្ចប់ភូមិសិក្សានីមួយៗ និងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមកថ្មីៗនេះ ដែលជាសក្ខីកម្មបញ្ជាក់ថា ប្រទេសកម្ពុជា បានធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងតំបន់ និងសាកលលោក ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិក្នុងកម្រិតតំបន់ និងពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកស្រីអភិបាលរងខេត្ត បន្តថា ពិតណាស់កម្ពុជា ក៏ទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងពេលបច្ចុប្បន្ន និងសម្រាប់អនាគត។ ការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់ គឺសំដៅលើការកសាងទាំងសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ ការច្នៃប្រឌិត និងនវានុវត្តន៍លើគ្រប់ផ្នែក គ្រប់វិស័យ ពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងសមត្ថភាពក្នុងការ ស្រាវជ្រាវរបកគំហើញថ្មី និងការអភិវឌ្ឍ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ក្រសួងបានកំណត់អាទិភាពចំនួន៤ បន្ថែមទៀតគឺ ការអប់រំឌីជីថល ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍការអប់រំកាយ និងកីឡា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ចំពោះវិធានការគន្លឹះដែលបានដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅក្នុងស្តង់ដារសាលារៀនគំរូដោយផ្តោតលើ ការពង្រឹងអភិបាលកិច្ចសាលារៀន ក្នុងគោលដៅកែលម្អលទ្ធផលសិក្សារបស់សិស្ស ផ្លាស់ប្តូរវប្បធម៌ សាលារៀន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងសាលារៀន រួមទាំងការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ការរៀបចំផែនការអភិវឌ្ឍសាលារៀន ការធ្វើតែស្តស្តង់ដារ និងការវាយតម្លៃការបំពេញការងាររបស់បុគ្គលិក។ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ដោយគ្រឹះស្ថានសិក្សាត្រូវខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសិក្សាថ្មី ជាពិសេសការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែម ដើម្បីបង្កើនម៉ោងសិក្សាឱ្យបានយ៉ាងហោចណាស់ ២ម៉ោងសិក្សាបន្ថែមទៀត។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់មន្ទីរអប់រំខេត្តសៀមរាប ដែលសម្រេចបានកន្លងមក និងសូមថ្លែងនូវការកោតសរសើរ ចំពោះបុគ្គលិកអប់រំដែលបានយកចិត្តទុកដាក់លើការងារអប់រំរហូតទទួលបាននូវជ័យលាភីជាច្រើនក្នុងឆ្នាំកន្លងមកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ  ទៅព្យាបាលនៅខេត្តកណ្ដាល

អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ  ទៅព្យាបាលនៅខេត្តកណ្ដាល

គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌

គម្រោងទឹកជីវិត ដែលជាគម្រោងទី២របស់សមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្ដរាជបូណ៌

អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ

អង្គការទស្សនពិភពលោកនិងរដ្ឋបាលខេត្តសៀមរាប គ្រោងធ្វើយុទ្ធនាការកម្មវិធី គ្រប់គ្រាន់ នៅថ្នាក់ក្រោមជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.