Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប

ដោយ Pothe Thun
20/01/2025
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំឱ្យកសិករប្រើពូជស្រូវជាតិ និងចងក្រងចូលរួមក្នុងសហគមន៍កសិកម្មទំនើប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅចុងសប្តាហ៍ថ្មីៗនេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាបព្រមទាំងសហការីបាន ចុះពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ របស់ប្រជាកសិករ នៅភូមិគោកពោធិ៍ ឃុំកែវពណ៌ ស្រុកពួក ដោយមានការចូលរួមពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក និងក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ២៥នាក់។

ក្នុងជំនួបពិភាក្សាជាមួយកសិករ ឯកឧត្តម ឃុន សាវឿន បានពន្យល់ពីសារៈប្រយោជន៍នៃការប្រើពូជស្រូវជាតិយើង ដូចជាពូជសែនក្រអូប០១ ដែលតម្លៃមានស្ថេរភាពជាងពូជស្រូវនាំចូល និងសារៈប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ព្រោះការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប គឺប្រមូលផ្ដុំកម្លាំងផលិតទាំងបរិមាណ និងគុណភាពដែលអាចកាត់បន្ថយថ្លៃផលិត ហើយភ្ជាប់ទៅកាន់ទីផ្សារតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់កសិករ គួរពិចារណាងាកមកប្រើប្រាស់ពូជក្នុងស្រុករបស់យើងឱ្យបានច្រើន ទើបប្រសើរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កសិករអឿន ល័ក្ខ នៅភូមិគោកពោធិ៍ ឃុំកែវពណ៌ ស្រុកពួកអះអាងយ៉ាងមុតមាំថា លោកបានប្រើពូជស្រូវស្រាលសែនក្រអូប០១ ជាពូជមិនប្រកាន់រដូវ ក្នុងមួយឆ្នាំធ្វើបានពីរដង។ ប្រើពូជនេះរយៈពេល៦ឆ្នាំមកហើយលើផ្ទៃដីជាង៧ហិកតា។ លោក ល័ក្ខ លើកឡើងថា បានជាលោកប្រើពូជសែនក្រអូបនេះព្រោះលក់បានថ្លៃ មានទីផ្សារល្អ តម្លៃមានស្ថេរភាព និងជាពូជរបស់ខ្មែរយើង ហេតុនេះលោកនៅតែបន្តប្រើពូជនេះនិងចង់ឱ្យបងប្អូនកសិករជិតខាងប្រើពូជនេះទំាងអស់គ្នា។

កសិករម្នាក់កំពុងធ្វើស្រែនៅភូមិស្វាយចន្ទរ ឃុំព្រៃជ្រូក ស្រុកពួក ធ្លាប់បានប្រើពូជផ្សេងៗលើដីស្រែប្រមាណជា៨០ហិកតា តែពេលនេះគាត់បានសម្រេចចិត្តងាកមកប្រើពូជស្រូវសែនក្រអូប និងពូជជាតិមួយចំនួនទៀតព្រោះពិនិត្យឃើញថាពូជសែនក្រអូបមានតម្លៃខ្ពស់ និងតម្លៃមានស្ថេរភាពជាង។
ក្រោយពីបានស្តាប់អនុសាសន៍ណែនាំមក ប្រជាកសិករមានចំណាប់អារម្មណ៍ខ្ពស់ និងសន្យាងាកមកធ្វើពូជក្នុងស្រុកតាមលទ្ធភាព និងស្ម័គ្រចិត្តចូលរួមបង្កើតជាសហគមន៍កសិកម្មទំនើបនៅពេលខាងមុខ។

ឯកឧត្តមក៏បានសាកសួរពីការជួលដីធ្វើស្រែរបស់កសិករ ប៉ុន្តែនៅតំបន់នោះមិនមានបញ្ហានេះទេ។ ជាមួយគ្នានេះ ឯកឧត្តម ឃុន សាវឿន និងក្រុមការងារបានបន្តដំណើរស្វែងយល់ពីការលក់ធាតុចូលកសិកម្ម នៅដេប៉ូ ឈួន វណ្ណឆៃ ស្ថិតនៅទីរួមស្រុកពួក។ ម្ចាស់ដេប៉ូបានលើកឡើងថា ការឡើងចុះតម្លៃកសិផលជាបញ្ហាធម្មតារបស់ទីផ្សារ ហើយការលក់ដូររបស់ពួកគាត់នៅដំណើរការដូចធម្មតាទោះកសិករប្តូរពូជមកប្រើពូជជាតិដូចជាសែនក្រអូប០១ក៏ដោយ។

អត្ថបទ៖លោក យូ វង្ស
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Tags: សិកម្មទំនើប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សមកពី ប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សាស្វែងយល់វិស័យអប់រំ និងចែករំលែកបទពិសោធជាមួយសិស្សានុសិស្សនៅកម្ពុជា

សិស្សានុសិស្សមកពី ប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សាស្វែងយល់វិស័យអប់រំ និងចែករំលែកបទពិសោធជាមួយសិស្សានុសិស្សនៅកម្ពុជា

ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី

ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី

កម្ពុជានិងហ្វីលីពីន ប្តេជ្ញារួមគ្នាក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ

កម្ពុជានិងហ្វីលីពីន ប្តេជ្ញារួមគ្នាក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.