Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប

ដោយ Pothe Thun
15/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការ និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវ ស៊ិន ណម មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៤ ក៏ដូចជាការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធបានពិភាក្សាអំពីបទពិសោធការងារព្រមទាំងបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក សម្រាប់ជាបទពិសោធក្នុងការគ្រប់គ្រង និងអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥។ សិក្ខាសាលានេះដែរ
នឹងផ្ដល់ឱកាសឱ្យអ្នកចូលរួមមានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយក្នុងការលើកកម្ពស់ ព្រមទាំងជំរុញការបង្ក្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីឱ្យស្របតាមផែនការយុទ្ធសាស្ត្រនារីរតនៈរបស់ក្រសួងកិច្ចការនារី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងការកោតសរសើរដល់សមាជិកសមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួនរយៈពេល១ឆ្នាំកន្លងមកនេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីតម្រូវការរបស់ស្រ្ដី និងកុមារ និងជនដែលងាយរងគ្រោះ ជាពិសេសអនុវត្តនូវផែនការការពារកុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្រី្តនៅក្នុងក្របខណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ការអនុវត្តផែនការ តួនាទី ភារកិច្ចបានជោគជ័យមានប្រសិទ្ធភាពបានល្អ អាស្រ័យលើមានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធរបស់ស្ថាប័នពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ហើយសកម្មភាពទាំងនេះ បានរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ធានាបាននូវភាពជោគជ័យនៃការអនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលនាពេលកន្លងមក។ ដូច្នេះសូមស្នើដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្ដទុកដាក់ក្នុងការចូលរួមអនុវត្ដការងារដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈម្ចាស់ការរៀងៗខ្លួន ដើម្បីអនុវត្ដការងារឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ, អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ

ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.