Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

ដោយ Pothe Thun
16/01/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ទេសចរបរទេសបង្ហាញការពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីទស្សនាតំបន់រមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមទេសចរជនជាតិបារាំង ៣៥នាក់ បានបន្តទស្សនកិច្ចនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ ការងារបង្កបង្កើនផល ក៏ដូចជាការស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជនបទផងដែរ។

អ្នកស្រី ALLAIN Charlotte តំណាងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អាត់កុមប៉ាញីទ្រីស ប្រទេសបារាំង បានឱ្យដឹងថា នេះជាលើកដំបូងដែលអ្នកស្រីបាននាំទេសចរបារាំងមកទីនេះ ហើយក្រុមភ្ញៀវពួកគាត់បានបង្ហាញភាពពេញចិត្ត នៅពេលដែលពួកគាត់បានឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងបានឃើញពីសកម្មភាពពិតៗ នៃការបង្កបង្កើនផលតាមបែបប្រពៃណីរបស់ប្រជាជនកម្ពុជា រួមជាមួយនឹងការជិះរទេះគោទស្សនាតាមវាលស្រែផងដែរ។ ពួកគាត់នឹងជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរបារាំង និងនាំទេសចរបារាំងដើម្បីឱ្យមកកម្សាន្តនៅទីនេះបន្ថែមទៀត។

លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឱ្យដឹងថា នៅក្នុងសង្កាត់ជ្រាវ មានសក្តានុពលទេសចរណ៍ជាច្រើន និងសម្បូរទៅដោយវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដែលសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននេះអាចមានឱកាសបង្កើតការងារ និងទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់សេដ្ឋកិច្ចគ្រួសារ។ ជាមួយគ្នានេះ ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតំបន់នេះ ពួកគាត់អាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការដាំដំណាំ ការបង្កបង្កើនផល មើលទិដ្ឋភាពវាលស្រែអមជាមួយថ្ងៃលិចដ៏ស្រស់ស្អាត ជិះរទះគោ និងជិះទូកទស្សនាសត្វស្លាប នៅបឹងពារាំង ដែលមានសត្វរាប់ម៉ឺនក្បាល និងជាង១០០ប្រភេទ ជាពិសេសសម្បូរក្នុងអំឡុងរដូវសម្រកនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ភុត ផានិត បន្ថែមថា ការរៀបចំឱ្យមានវង់ទស្សនាបែបជាកសិទេសចរណ៍ធម្មជាតិនេះ គឺសំដៅចូលរួមលើកស្ទួយវិស័យទេសចរណ៍សហគមន៍ផង ជួយបង្កើនការងារបន្ថែមដល់បងប្អូនក្នុងសហគមន៍ តាមរយៈជួយការងារនានាក្នុងសហគមន៍ និងដាំដំណាំ ចិញ្ចឹមសត្វតាមគ្រួសារសម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ផង។ លោកបន្តថា ដោយសង្កេតឃើញពីអំណោយផល និងសក្តានុពលនៃវិស័យទេសចរណ៍បែបធម្មជាតិក្នុងមូលដ្ឋាននេះ ទើបបង្កើតឱ្យមានជាវង់ទស្សនាដើម្បីឱ្យទីនោះក្លាយទៅជាគោលដៅទេសចរផង ហើយប្រជាពលរដ្ឋក៏អាចយកផលិតផលកសិកម្មរបស់ខ្លួនមកដាក់លក់បានថែមទៀតផង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ

ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ

ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល

ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.