Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា

ដោយ Pothe Thun
13/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ដសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ដ ដោយកិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីលើកយកនូវរបៀបវារៈមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត។

ក្នុងឱកាសនោះ លោក សុខ ថុល អភិបាលរងខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីសូចនាករ នៃគម្រោងផែនការក្នុងក្របខ័ណ្ឌអភិវឌ្ឍខេត្ត និងកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត ក្នុងនោះសមាជិកក្រុមប្រឹក្សាខេត្ត បានពិនិត្យ ពិភាក្សាទៅលើចំណុចមួយចំនួន ដែលជាសូចនាករ នៃមន្ទីរអង្គភាព ដោយបានលើកផែនការក្នុងរយៈពេល៥ឆ្នាំ ដោយបានសូមឱ្យធ្វើការកែតម្រូវនូវខ្លឹមសារ អត្ថន័យ ក្នុងគម្រោងដើម្បីធ្វើការអនុម័ត។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការណែនាំដល់ក្រុមការងារទាំង៥ ត្រូវប្រកាន់ភ្ជាប់ពីតួនាទី ភារកិច្ចរបស់ក្រុមនីមួយៗ សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយត្រូវឈរលើស្មារតីអព្យាក្រិត្យ មិនលំអៀង មិនប្រកាន់និន្នាការនយោបាយ ឈរលើភាពយុត្តិធម៌។ ក្នុងការចុះមូលដ្ឋាននេះ ក្រុមការងារត្រូវគោរពឱ្យបាននូវក្រមសីលធម៌សមាជិកក្រុមប្រឹក្សារាជធានីខេត្ត ដែលបញ្ញត្តដោយសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបញ្ជាក់ថា ការចុះទៅតាមមូលដ្ឋានធ្វើទៅតាមប្រតិទិនរបស់ក្រុមប្រឹក្សាខេត្តដែលបានកំណត់។ ម៉្យាងទៀតក្នុងករណី មានការណែនាំពីប្រធានក្រុមប្រឹក្សាឱ្យចុះទៅមូលដ្ឋានណាមួយដោយមានការចាំបាច់ ក្រុមដែលពាក់ព័ន្ធត្រូវចុះទៅកាន់មូលដ្ឋាននោះ ដើម្បីបំពេញភារកិច្ចស្នូលរបស់ខ្លួន។ ការចុះមូលដ្ឋាននេះ ប្រជាពលរដ្ឋជាកម្មវត្ថុចម្បងនៃការចុះមូលដ្ឋានរបស់ក្រុមការងារក្រុមប្រឹក្សា ដោយមានសមាសភាពពាក់ព័ន្ធក្នុងមូលដ្ឋានចូលរួមផងដែរ។ ឯកឧត្ដម ក៏បានធ្វើការណែនាំនូវចំណុចមួយចំនួន ដែលជាគន្លឹះក្នុងការកសាងផែនការដល់បណ្តាមន្ទីរអង្គភាពសាមី ក្នុងការកែសម្រួលខ្លឹមសារ ពាក្យពេចន៍មួយចំនួន សំដៅលប់បំបាត់នូវវប្បធម៌អន្តរាគមន៍នៅក្នុងសង្គមផងដែរ ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជ័យជម្នះ ៧មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចារជាប់ក្នុងបេះដូងប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ

ជ័យជម្នះ ៧មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចារជាប់ក្នុងបេះដូងប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ

ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹងអំពីសហគមន៍ និងវប្បធម៌ប្រទេសទាំង២

ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹងអំពីសហគមន៍ និងវប្បធម៌ប្រទេសទាំង២

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.