Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប

ដោយ Pothe Thun
13/01/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូ ដល់សិស្សានុសិស្សប្រឡងជាប់និទ្ទេសA សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ទាំង ២២១នាក់ នៅព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការអបអរចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេសAទាំង២២១នាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និង ការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនរបស់ខ្លួន ធ្វើឲ្យទទួលបាននូវធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់។ កត្តាទាំងនេះដែលធ្វើឲ្យដឹងគុណ និង អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ។

សម្ដេច ពិជ័យសេនា បានគូសបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី២៦ នៃ«ទិវាសន្តិភាពនៅកម្ពុជា» ដែលរហូតមកដល់ពេលនេះ ប្រទេសជាតិយើងបានទទួលសុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យរយៈពេល២៦ឆ្នាំ ចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលសន្តិភាពនេះបានមកដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យសេនា បានបន្តថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនោះដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាក្នុងការថែរក្សាសន្តិភាព និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណត់ចក្ខុវិស័យនៅក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរការរីកចំម្រើន ក្នុងនោះការអប់រំ និងការកសាងធនធានមនុស្សក៏នៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្តេចបានបញ្ជាក់ថា ជាក់ស្តែងលទ្ធផលប្រលងបាក់ឌុបរបស់ចៅៗពេលនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់ និង បរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្ត និង ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឲ្យបានលទ្ធផលល្អនាពេលអនាគត ព្រមទាំង ធ្វើការចែករំលែកនូវបទពិសោធន៍ ក្នុងការសិក្សាដល់សិស្សប្អូនជំនាន់ក្រោយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវគោរពវិន័យសាលា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ ។

សូមជម្រាបថា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ នៅខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងចំនួន១០.៧៣៦នាក់ ស្រី៦.២៥៧នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩.១២៥នាក់ ស្រី៥.៥០៤នាក់ ។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស Aចំនួន២២១នាក់ ស្រី១២២នាក់ , និទ្ទេស B ចំនួន៨៦៤នាក់, និទ្ទេស Cចំនួន២០៧១នាក់, និទ្ទេស D មានចំនួន៣.២៩៨នាក់ និង និទ្ទេស E មានចំនួន២.៦៧១នាក់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និង លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក ហាំ ម៉េងហួត

Tags: សិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ពិធីក្រុងពលីបើកការសាងសង់ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប

ពិធីក្រុងពលីបើកការសាងសង់ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ ពិភាក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.