Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ដោយ Pothe Thun
09/01/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋរងគ្រោះគ្រោះមហន្តរាយដោយធម្មជាតិចំនួន ២៧៣គ្រួសារ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផ្នែកជីវភាពបានមួយរយៈពេលខ្លី ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចខេត្ត មានប្រសាសន៍ថា កម្មវិធីជំនួយសង្គ្រោះបន្ទាន់ជនរងគ្រោះដោយដាច់ស្បៀងទីទ័លក្រគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ក្រសួងសង្គមកិច្ច ត្រូវបានបង្កើតឡើងក្នុងគោលបំណងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកជីវភាពរស់នៅ និងកាត់បន្ថយជនរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជនក្រីក្រនៅក្នុងសហគមន៍។ នេះជាលើកទី៦ សម្រាប់ការផ្ដល់កញ្ចប់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងចាស់ជរាក្រីក្រតាមសហគមន៍ក្នុងឆ្នាំ២០២៤ ដោយលើកទី១ នៅស្រុកសូទ្រនិគម, លើកទី២ នៅស្រុកជីក្រែង, លើកទី៣ នៅក្រុងសៀមរាប, លើកទី៤ នៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រី លើកទី៥ នៅស្រុកអង្គរជុំ និងស្រុកវ៉ារិន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងគ្រោះដោយមិនបានជួយយកចិត្តទុកដាក់ពីរដ្ឋាភិបាលឡើយ។ ការផ្ដល់អំណោយជូនដល់បងប្អូនដែលរងគ្រោះ គឺជាកាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនដែលកំពុងរងគ្រោះ និងជួបការលំបាករបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការកសាងនូវគោលនយោបាយជាច្រើន ដូចជានាពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជាតិជំនួយសង្គមរាជធានីខេត្ត ជាប្រតិបត្តិករ។ កម្មវិធីជាតិជំនួយសង្គមទាំងនេះ បានស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ជំរុញឱ្យរដ្ឋបាលស្រុកក្រឡាញ់ដាំកូនឈើ និងបន្តបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.