Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

ដោយ Pothe Thun
08/01/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត ត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងន័យដើម្បីបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ នឹងអាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញ នៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។ ជាមួយគ្នានេះ វិស័យទេសចរណ៍នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួរឱ្យកត់សម្គាល់ និងសំដៅធ្វើការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សមជាខេត្តគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានសម្រាប់ឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យខាងតែបាន រាល់បទល្មើសដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើម្បីធានានូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តខេត្តសៀមរាប។ ជាមួយគ្នានោះ ចំពោះអាជ្ញាធរក្រុងស្រុក ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឱ្យខាងតែបានចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រានព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ជម្រកព្រៃឈើនៃតំបន់ឧទ្យានជាតិ និងបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ជាពិសេសអាណាព្យាបាល ត្រូវធ្វើការណែនាំអប់រំដល់កូនចៅ បងប្អូនសាច់ញាតិរបស់ខ្លួន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុបបំបាត់ឱ្យអស់នូវប្រពៃណីអន្តរាគមន៍។ ឯកឧត្តម ក៏បានធ្វើការកោតសរសើរ ចំពោះកងកម្លាំងទាំងបី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យ ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ មានការជឿជាក់មកលើប្រទេសកម្ពុជាយើង៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ, មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.