Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥

ដោយ Pothe Thun
02/01/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥
អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥
អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥
អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥
អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាបឆ្នាំនេះបានរៀបចំសោភ័ណភាព យ៉ាងស្រស់បំព្រង និងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើទៀតដើម្បីអបអរសាទរឆ្លងឆ្នំាសកល ឆ្នាំថ្មី២០២៤ឈានចូល២០២៥ ជាពិសេសរដ្ឋបាលខេត្តបានបំពាក់ឧបករណ៍បាញ់ទឹក និងភ្លើងលោតតាមចង្វាក់ភ្លេង ដែលអាចបាញ់ទឹកបានកម្ពស់ប្រមាណ៨០ម៉ែត្រ និងបំពាក់ភ្លើងចំម្រុះពណ៌លម្អដោយក្បូរក្បាច់ស្រស់ស្អាតតាមបណ្តាផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដូចជាសួនច្បារមុខព្រះរាជដំណាក់ និងនៅតំបន់កំសាន្តផប់ស្ទ្រីត និងមានការរាប់ថយក្រោយ ជាមួយការអុជកាំជ្រួចដើម្បីអបអរសាទរឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៥ផងដែរ។

លើសពីនេះរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានណែនាំដល់ អង្គភាពមន្ទីរពាក់ព័ន្ធរៀបចំកម្មវិធីផ្ទាំងទស្សនីយភាពរបាំប្រពៃណីខ្មែរមួយចំនួនដូចជា ការសម្តែងល្ខោនខោល របាំក្រមា របាំរំដួលបុប្ផាអង្គរ និងកម្មវិធីរាំលេង កម្សាន្តសប្បាយ និងបញ្ជ្រាបសារយល់ដឹងទាក់ទងនឹងគ្រឿងស្រវឹង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ព្រមទាំងបានអំពាវនាវដល់ភ្ញៀវ និងអ្នកមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប សូមថែរក្សា សម្អាតអនាម័យ បរិស្ថានជាពិសេសកុំបោះចោលសំរាមក្នុងស្ទឹងព្រោះស្ទឹងសៀមរាបជាបេះដូងរបស់ខេត្តទេសចណ៍មួយនេះ ។

បើតាមមន្ទីរទេសចរណ៍ខេត្តបង្ហាញថា៖ស្ថានភាពទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តនៅខេត្តសៀមរាបពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនប្រមាណ ៣៣៣,៦៦០នាក់ កើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ៣០៤,០៦៤នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ៣២៣,៤០០នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ២៩៥,០០០ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩,០៦៤ នាក់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញមនោសញ្ចេតនាតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន ដោយថ្លែងអំណរគុណ និងកោតសរសើរដល់ ថ្នាក់ដឹកនាំ អង្គភាពមន្ទីរស្ថាប័ននានាជុំវិញខេត្តថាបានសហការស្អិតរមួតអស់ពីកម្លាំងកាយចិត្តបំពេញការងារភារកិច្ចអស់រយៈពេលពេញមួយឆ្នាំ២០២៤ធ្វើឲ្យកម្មវិធីខេត្ត កម្មវិធីថ្នាក់ជាតិ ទទួលភ្ញៀវគ្រប់ជាន់ថ្នាក់ ទទួលបានជោគជ័យ។

ក្នុងសំណេរឯកឧត្តមអភិបាលខេត្តសៀមរាបបញ្ជាក់ថា៖ ខ្ញុំក៏សូមអបអរសាទរដែលមួយឆ្នាំនេះយើងបានបំរើខេត្តដ៏ល្អមួយនេះអស់ពីកំលាំងកាយ កំលាំងចិត្ត ធ្វើអោយកម្មវិធីខេត្ត កម្មវិធីថ្នាក់ជាតិ ទទួលភ្ញៀវគ្រប់ជាន់ថ្នាក់ទទួលបានជោគជ័យ ។

អត្ថបទ៖ លោក យូ វង្ស
រូបភាព៖ សហការីមន្ទីរព័ត៌មាន
កែសម្រួល៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាពីព្រះចៅអធិការវត្តប្រាសាទគោកចក

សិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាពីព្រះចៅអធិការវត្តប្រាសាទគោកចក

ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង

ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.