Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ

ដោយ Pothe Thun
26/11/2024
នៅក្នុង ​គ្រោះធម្មជាតិ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កន្លងមកស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលប្រឈមទៅនឹងការធ្លុះធ្លាយ បង្កឡើងដោយសារសារធាតុគីមីផ្សេងៗ ដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃ រួមមាន៖ការប្រើប្រាស់ទូទឹកកក បរិក្ខារត្រជាក់ និងឧបករណ៍ផ្សេងៗទៀត ដែលមានផ្ទុកសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ជាដើម។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តពិធីសាម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ដែលរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក លោក ប៉ាក វណ្ណលី អនុប្រធាននាយកដ្ឋាន បានឱ្យដឹងថា ស្រទាប់អូហ្សូន គឺបានដើរតួយ៉ាងសំខាន់សម្រាប់ជាខែលការពារផ្ទៃផែនដីពីកាំរស្មីអ៊ុលត្រាវីយូឡេ ដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យ ប្រសិនបើមានការចុះខ្សោយនៃខែលជារបាំងការពារនេះ យើងងាយនឹងកើតជំងឺមហារីកស្បែក ឡើងបាយភ្នែក និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា ដោយសារកត្តាទាំងអស់នេះហើយ ទើបអគ្គនាយកដ្ឋានគាំពារបរិស្ថានបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីបញ្រ្ជាបបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងម្ចាស់សេវាកម្មជួសជុលយានយន្ត និងបរិក្ខារត្រជាក់ ក្នុងគោលបំណងបង្កើនការយល់ដឹងពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន សារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី ការការពារស្រទាប់អូហ្សូន កាត់បន្ថយការកើនកម្ដៅភពផែនដី រួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។លោកសង្ឃឹមថា អ្នកពាក់ព័ន្ធដែលបានចូលរួមនាពេលនេះ នឹងព្យាយាមស្វែងយល់ពីសារៈសំខាន់នៃការការពារស្រទាប់អូហ្សូននេះ ព្រមទាំងយកទៅផ្សព្វផ្សាយបន្តដល់សាធារណៈទូទៅឱ្យពួកគាត់បានដឹង និងចូលរួមការងារទាំងអស់គ្នា ដើម្បីសុខភាព និងភពផែនដីយើង។

បើតាម លោក ណម គឹមអ៊ន អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប ចន្លោះពីខែវិច្ឆិកា រហូតដល់ខែឧសភា គុណភាពខ្យល់ គឺមិនសូវល្អឡើយង ដែលកត្តាទាំងនេះមានការកើនឡើងជាអាទិ៍ មកពីការបញ្ចេញ ផ្សែងពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពីចំហេះឥន្ធនៈផ្សេងៗ ភ្លើងឆេះព្រៃ ការដុតរានដីព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាលនិង ទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ការបំពុលខ្យល់ទាំងនេះ គឺមានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ស្រទាប់អូហ្សូន និងបង្កហានិភ័យដល់សុខភាពសាធារណៈ៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្រទាប់អូហ្សូន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញ៖ គិតត្រឹមឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប មានជនមានពិការភាពប្រមាណជាង ៤ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណ

មន្ត្រីជំនាញ៖ គិតត្រឹមឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប មានជនមានពិការភាពប្រមាណជាង ៤ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណ

សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គមដល់ជនងាយរងគ្រោះដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់

សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គមដល់ជនងាយរងគ្រោះដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.