Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គមដល់ជនងាយរងគ្រោះដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់

ដោយ Pothe Thun
28/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គមដល់ជនងាយរងគ្រោះដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការការីតាសកម្ពុជាប្រចាំខេត្តសៀមរាប នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចុះសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គម ដល់ជនងាយរងគ្រោះ ដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះ-បណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអង្គការការីតាសកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវ ស៊ិន ណម មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ បាននឹងកំពុងចូលរួមចំណែកបង្កើននូវការទំនាក់ទំនងដ៏ល្អមួយរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសង្គមស៊ីវិល ក្នុងការលើកកម្ពស់ការដាក់បញ្ចូលបញ្ហា និងតម្រូវការរបស់ជនមានពិការភាពទៅក្នុងផែនការវិនិយោគឃុំ។ សិក្ខាសាលានេះ នឹងពិភាក្សាលើ ៤ចំណុចធំៗ លើប្រធានបទ សុខភាព មុខរបរ បណ្តុះបណ្តាលវិជ្ជាជីវៈ ឱកាសការងារ និងការអប់រំ។ ការងារនេះអាចធ្វើទៅបានជោគជ័យ លុះត្រាតែមានការផ្លាស់ប្តូរនូវអាកប្បកិរិយា ការរើសអើងចំពោះជនមានពិការភាព កិច្ចសហការល្អរវាង មន្រ្តី បុគ្គលិក អាជ្ញាធរ អង្គការជាតិ អន្តរជាតិ និងបងប្អូនជនមានពិការភាព។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះកំពុងតែបានមើលឃើញពីសំណាក់បណ្តាស្ថាប័ននានា រួមទាំងស្ថាប័នរដ្ឋ អង្គការ និងផ្នែកឯកជនទាំងឡាយបន្តិចម្តងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ស៊ិន ណម មានប្រសាសន៍ទៀតថា ក្រសួងសង្គមកិច្ច បានផ្តល់នូវអាទិភាពដល់ការងារជនមានពិការភាព ក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងនូវគោលនយោបាយ និងលិខិតបទដ្ឋានជាបន្តបន្ទាប់ សំដៅពង្រឹង និងពង្រីក ការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព។ គម្រោងគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍមូលដ្ឋានសម្រាប់ទាំងអស់គ្នារបស់អង្គការការីតាសកម្ពុជា ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ និងអង្គការការីតាសអាល្លឺម៉ង់ ក៏នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការជ្រើសរើសជនមានពិការភាព និងជនងាយរងគ្រោះឱ្យក្លាយជាអ្នកទទួលផល។

លោកជំទាវបង្ហាញក្ដីរំពឹងថា តាមរយៈសិក្ខាសាលានេះ យើងទាំងអស់គ្នាប្រាកដជាបានចូលរួមចែករំលែក និងកសាងផែនការ តាមរយៈកិច្ចពិភាក្សាជាក្រុម នាពេលបន្តិចទៀតនេះ។ ជាមួយនោះក៏សូមសំណូមពរដល់ស្ថាប័ននានា រួមទាំងស្ថាប័នរដ្ឋ អង្គការ និងផ្នែកឯកជនទាំងឡាយរួបរួមគ្នាដោយកុំឱ្យមានភាពស្ទាក់ស្ទើរ ក្នុងការដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងរបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួនដើម្បីរួមចំណែកធ្វើយ៉ាងណា ប្រែក្លាយខ្លឹមសារនៃច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការឱ្យលេចចេញជារូបរាង និងការអនុវត្តជាក់ស្តែងឱ្យខាងតែបាននាពេលអនាគត៕

អត្ថបទ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”

អាជ្ញាធរស្រុកសូទ្រនិគមរំពឹងថា គម្រោងផលិតជីកំប៉ុសជន្លេន នឹងជួយឱ្យវិស័យបរិស្ថានអនាម័យក្នុងស្រុកកាន់តែមានភាពល្អប្រសើរ

អាជ្ញាធរស្រុកសូទ្រនិគមរំពឹងថា គម្រោងផលិតជីកំប៉ុសជន្លេន នឹងជួយឱ្យវិស័យបរិស្ថានអនាម័យក្នុងស្រុកកាន់តែមានភាពល្អប្រសើរ

សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.